កម្លាំងសមត្ថកិច្ចម្រុះ ចុះត្រួតពិនិត្យសកម្មភាព ក្រុមហ៊ុនរុករករ៉ែលោហៈ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ខេត្តរតនគិរី ៖សមកត្ថកិច្ចចម្រុះ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ីម លិន អភិបាលរង នៃគណៈអភិបាលស្រុក កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១មកនេះ បានចុះទៅដល់ភ្នំប៉ាង (ភូមិព្រៃមាស) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីត្រួតពិនិត្យសកម្មភាព ក្រុមហ៊ុនរុករករ៉ែលោហៈ នៅក្នុងតំបន់នោះ។

ការចុះពិនិត្យសមត្ថកិច្ច ដោយយោងលើលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ របស់មន្ទីរបរិស្ថានខេត្ត និងក្រោមចំណារបស់លោកអភិបាលខេត្តរតនគិរី ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែលបានឯកភាពជាគោលការណ៍ លើសំណើររបស់មន្ទីរសុំអនុញ្ញាត ឲ្យក្រុមហ៊ុននាំយកឧបករណ៍ គ្រឿងចក្រ និងម៉ាស៊ីន សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាព ការសិក្សាស្រាវជ្រាវ រុករករ៉ែលោហៈរបស់ក្រុមហ៊ុន អូរេនថល វិសដុម ខនស៊ូលធីន សឺវីស(Cambodia) អ៊ីន វេស មិន CO.LTD និងដើម្បីសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន ដោយមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះទេ។

ឧបករណ៍ទាំងនោះរួមាន៖ គ្រឿងចក្រម៉ាកអេស្កាវ៉ាទ័រ ចំនួន២គ្រឿង រថយន្តបែន ០២គ្រឿង ម៉ាស៊ីនកិនថ្ម ០២គ្រឿង ម៉ាស៊ីនខួងដី ០២គ្រ ប៊ូលដូហ្ស័រ ០១គ្រឿង ម៉ាស៊ីនភ្លើង ០៣គ្រឿង ម៉ាស៊ីនបូមទឹក ០៤គ្រឿង ម៉ាស៊ីនតេស្តថ្ម ០២គ្រឿង ម៉ាស៊ីនបែងចែកប្រភេទថ្ម ៩២គ្រឿង ម៉ាស៊ីនបាញ់ខ្យល់ ០៥គ្រឿង ផ្ទះស្នាក់នៅ និងការិយាល័យការងារ(ទូកុងទឺន័រ) ប៉ុស្ថិ៍យាម ០២ និងបុគ្គលិកកម្មករ ចំនួន៣៥នាក់។

ចំពោះឧបករណ៍ទាំងនេះ ក្រោយពីគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ចុះត្រួតពិនិត្យជាក់ស្តែង ឃើញមានមួយចំនួន កំពុង ដំណើ រ ការធម្មតា នៅលើកំពូលភ្នំប៉ាង គឺឧបករណ៍ ម៉ាស៊ីនខួងយករ៉ែជាដើម៕ ដោយ : ឡុង សំបូរ