រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ស្រី ០៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ស្រី ០៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ២៣នាក់ ស្រី ១២នាក់ នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨៨៩នាក់ ស្រី ៤៣៩នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន២៨នាក់ ស្រី ១៦នាក់ ,អ្នកជាសះស្បើយ ៥២៧នាក់ ស្រី ២៣៦នាក់ និងកំពុងសម្រាកព្យាបាល ៣៥៥នាក់ ស្រី ២០១នាក់ និងសរុបករណីស្លាប់ ០៧នាក់ ស្រី ០២នាក់ ៕