រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៣ ករណី បន្ថែមទៀត

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៣ ករណី បន្ថែមទៀត នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃដដែលនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦.២៤៦ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥.១៥៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១.០៩១ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.៦៣១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៤៨១ នាក់ និងស្លាប់ចំនួន ១០នាក់។