ខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

ខេត្តព្រះវិហារ៖បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ០៦នាក់ នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៩២៤នាក់ ស្រី ៤៦៧នាក់ ជាសះស្បើយ ៥៤៨នាក់ ស្រី ២៨០នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៣៧៣នាក់ ស្រី ១៨៦នាក់ ។