ឯកឧត្តម អ៊ុន ចាន់ដា បេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម

កំពង់ចាម : ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បាន ថ្លែង ថា ដោយមានការ យកចិត្តទុកដាក់ គិតគូរ ចំពោះ សុខភាព របស់ បងៗ ពូៗ អតីត យុទ្ធជន ទាំងអស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ផ្ដល់វ៉ាក់សាំង ម្ជុលទី៣ ជាដូសជំរុញ សម្រាប់ ចាក់ជូន អតីត យុទ្ធជន យើង ក្នុង ឱកាស នេះ ដើម្បីការពារ សុខភាព សំដៅ ធ្វើ យ៉ាងណា កុំ ឲ្យមាន ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ក៏ដូចជា មេរោគបំលែង ខ្លួនថ្មី ដែលតា ដែល កំពុង ឆ្លង ជា បន្តបន្ទាប់ គួរអោយ ព្រួយ បារម្ភ ផងដែរ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មេរោគ បម្លែងខ្លួន ថ្មី ប្រភេទ ដែលតា វា ពិតជាងាយ ឆ្លង ណាស់ មានតែ ការ ចាក់ វ៉ាក់សាំង ដូស ទី ៣ ដូស ជំរុញ នេះទេ ដែល អាច ការពារ យើង ឲ្យ ជៀសផុតពី ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ឬ មេរោគ បម្លែង ខ្លួន ថ្មី បាន ព្រោះ ប្រភេទ វ៉ាក់សាំង នេះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឲ្យ មានភាពរឹងមាំបន្ថែមទៀត ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បា នធ្វើការ អំពាវនា វ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំង អស់ ជាពិសេស អតីត យុទ្ធជន យើង សូម ឲ្យ មាន ការ យកចិត្តទុកដាក់ ក្នុង ការ ថែទាំ សុខភាព ទោះ បីជា បានចាក់ វ៉ាក់សាំង រួច ហើយក្តី ត្រូវបន្តចូលរួម អនុវត្ត វិធានការ ៣ការពារ ៣កុំ តាម ប្រសាសន៍ ណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ ។

គួរ បញ្ជាក់ ថា បច្ចុប្បន្ន នេះ អាជ្ញាធរ ខេត្តកំពង់ចាម បានចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី១ បានចំនួន ៦០២.៧២៦នាក់ ដូសទី២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់ ។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់ ៕