រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជា”តំបន់ក្រហម” និងកំណត់ផ្នែកខាងលិចនៃភូមិគូលែនជើងជា”តំបន់លឿងទុំ”

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជា”តំបន់ក្រហម” និងកំណត់ផ្នែកខាងលិចនៃភូមិគូលែនជើងជា”តំបន់លឿងទុំ”ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី(Delta) នាថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ។ រដ្ឋបាលខេត្តព្រះវិហារ ក្នុងថ្ងៃដដែលនេះ ក៏បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ០៩នាក់ ស្រី ០៦នាក់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។