អាវុធហត្ថខេត្តតាកែវបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការជាប់ពាក់ពន្ធ័ករណីជួញដូរ

គ្រឿងញៀន តាកែវ : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន១កន្លែងដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចភូមិ ពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ លោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ញ៉ិល វ៉ាន់ណេត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិពត់សរ ឃុំពត់សរ រស្រុកបាទី ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់, ស្លាបព្រាចូកថ្នាំញៀនចំនួន ០២, ដែកកេះ ០៣, ខ្សៀសម្រាប់ជក់ថ្នាំញៀន ចំនួន០២ ទូរស័ព្ទចំនួន០១គ្រឿង, ដាវដែលចំនួន០៣ដើម រួមនិងសម្ភារះសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ។