ខេត្តកំពង់ធំបានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

ខេត្តកំពង់ធំ៖បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត មានអ្នកជាសះស្បើយ ០១នាក់ និងស្លាប់០១នាក់ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ២៤៨នាក់ ស្រី ១ពាន់ ៨១០នាក់ ជាសះស្បើយ ២ពាន់ ៤៦៦នាក់ ស្រី ១ពាន់ ៣៤៩នាក់ ស្លាប់ ១០២នាក់ ស្រី ៥៥នាក់ និងកំពុងសម្រាកព្យាបាល ៦៨០នាក់នាក់ ស្រី ៣៦១នាក់៕