0

ខេត្តព្រះសីហនុ៖កម្លាំងសមត្ថកិច្ច ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៏ត្រី ឡុង គឹមហួរ សហការជាមួយនិងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្ទឹង ហាវ បានធ្វើការចាប់ខ្លូនមនុស្សចំនួន៧នាក់ ក្នុងបទល្មើសជាក់ស្តែងពាក់ព័ន្ធករណីជួញដូរនឹងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន។

លោក វរសេនីយ៏ត្រី ឡុង គឹមហួរ នាយការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឲ្យដឹងថា​៖ជនជាប់សង្ស័យខាងលើមានឈ្មោះទី១. ឃ្វៀង យាំងហ្គេ ភេទប្រុសអាយុ៥៥ ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅ ក្រុម ១៤ភូមិ ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ទី២. ឈ្មោះ សាន់  ស្រីម៉ៅ ហៅដា ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ ឈ្មោះ លីម ម៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម ១៤ភូមិ ៤ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី៤.ឈ្មោះ ហុង ហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ទីកន្លែងកំណើតភូមិ ខ្នាច ឃុំ វត្ថអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅលើទូក។ទី៥.ឈ្មោះ តេង លិញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ទី៦.ឈ្មោះ ម៉ី ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករនេសាទស្នាក់នៅក្រុម១៤ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លូននៅថ្ងៃទី២៥ខែ សីហា ឆ្នាំ ២០២១ ត្រង់ចំណុច ក្រុម ១៤ភូមិ ៤ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិងបានដកហូតវត្ថុតាងរួមមាន÷១.ម្សៅសថ្លាចំនួន១៣កញ្ជប់តូចទម្ងន់៤.០៧ក្រាម.ទូរស័ព្ទដៃចំនួន ០៦គ្រឿង.ម៉ូតូចំនួន ០២គ្រឿង .ប្រាក់ចំនួន ៤០០០០០រៀល.ដាវចំនួន០១ដើម .ដបជក់ចំនួន០១និងខ្សៀជក់                               ចំនួន០៣ផងដែរ។ ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូង ខេត្ត ព្រះសីហនុតាមនិតីវិធីរូចរាល់ហើយ។

ដោយឡែកជនស្ស័យ ឈ្មោះ   ងាំ រ៉ា  ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅ ក្រុម៣១ ភូមិ០៣ សង្គាត់០១ ក្រុង ខេត្តព្រះសីហនុ មុខរបររត់ម៉ូតូឌុប។ត្រូវបានចាប់ខ្លូន ស្ថិតនៅចំណុច ភូមិ ០៣ ឃុំទំនប់រលក ស្រុកស្ទឹង ហាវខេត្តព្រះសីហនុ គឺចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែង ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបានធ្វើការដកយកវត្ថុតាងរួមមាន៖ម្សៅសថ្លាចំនួន2កញ្ចប់តូចទម្ងន់០.៥១ក្រាម.ទូរស័ព្ទចំនួន០១.ម៉ូតួចំនួន០១គ្រឿង។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជួនមកកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវីធីតាមផ្លូវច្បាប់៕ដោយនាគសមុទ្រ