កម្មករ​អូស​រទេះ​ត្អូញត្អែ​ថា​មន្ត្រី​គយ​ប្រចាំ​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​បង្គាប់​ឲ្យ​បង់ប្រាក់​ពីរ​ត្រួត​ខុសច្បាប់​

0

បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ដែលជា​កម្មករ​ប្រកបរ​បរអូស​រទេះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​បន្ទាយ​មា​ជ័យ បាន​ចោទប្រកាន់ថា​៖​មន្ត្រី​គយ​ប្រចាំការ​នៅក្បែរ​គល់​ប្រាសាទ​នៃ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​បង្គាប់​ឲ្យ​ពួកគាត់​បង់ប្រាក់​ពីរ​ត្រួត​ពោលគឺ​១​បង់​សម្រាប់​ពន្ធ​នាំចូល​២​បង់លុយ​ក្រៅផ្លូវការ​ប្រចាំ​ស​ប្តា​ហ៏​។​ ​

កម្មករ​អ្នក​ប្រកបរ​បរអូស​រទេះ​ទាំងនោះ​បាន​ឲ្យ​ដឹងថា​៖ សព្វថ្ងៃនេះ​មុខរបរ​របស់​ពួកគាត់​កំពុង​ជូ​ប​និង​បញ្ហា​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ដាច់បាយ​ទៅហើយ ព្រោះ​គយ​គេ​រឹតបណ្តឹង​ខ្លាំងណាស់​ដោយ​យក​លេស​ថា​ថ្នាក់លើ​ជា​អ្នកបញ្ជា​ឲ្យ​ពួកគាត់​ធើ្វ​បែបនេះ ។​ ​

ស្ត្រី​ម្នាក់​ដែលមាន​មុខរបរ​ដឹក​ទំនិញ​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​ដែរនោះ​ក៏បាន​លើកឡើង​ដែរ​ថា​៖ សព្វថ្ងៃនេះ​នីតិវិធី​របស់​គយ​គឺ គេ​តម្រូវ​ឲ្យ​គាត់​ទៅ​ប្រកាស់​ពន្ធ​នាំចូល​នៅ​ការិយាល័យ​គយ​ហើយ​បង់ប្រាក់​ពន្ធ​នាំចូល​ទំនិញ ចំណែក​មួយផ្នែក​ទៀត​គឺ​មេ​គយ​នៅ​គល់​ប្រាសាទ​ចំនួន​ពីរ​នាក់​បាន​តម្រូវ​ឲ្យ​គាត់​បង់ប្រាក់​ក្រៅផ្លូវការ​ថ្លៃ​បាយទឹក​ផ្សេងទៀត​ផងដែរ​។

ស្ត្រី​ដដែល​នោះបាន​បន្ត​រថា​៖​សាច់ប្រាក់​ដែល​ខ្លួន​បាន​បង់​ឲ្យ​គយ​នៅ​គល់​ប្រាសាទ​នោះ​មួ​យស​ប្តា​ហ៏​មិនតិចជាង​៦០​ម៉ឺន​រៀល​ទេ​ដូច្នេះ​ប្រាក់ចំណេញ​របស់គាត់​ដែល​ប្រឹងប្រែង​រកស៊ី​នោះបាន​ធ្លាក់​ទៅ​ដៃ​គយ​អស់ហើយ ។​ ​ចំណែក​កម្មករ​ខ្លះទៀត​ក៏ត្រូវ​បាន​គយ​នៅ​ទីនោះ​ទាមទារ​ឲ្ប​បង់ប្រាក់​បន្ថែមទៀត​ដែរ​បើ​ទោះណាជា​ថៅកែ​ទំនិញ​បាន​បង់ប្រាក់​ពន្ធ​នាំចូល​និង​ស៊កសៀត​ប្រាក់​ក្រោម​តុ​មួយចំនួនទៀត​ក៏ដោយចុះ​ក៏​មន្ត្រី​គយ​នៅក្បែរ​គល់​ប្រាសាទ​នោះ​នៅតែ​រករឿង​កម្មករ​ដ​ដែលជា​ដដែល ៕​

ដោយឡែក​កម្មករ​ម្នាក់ទៀត​ដែល​គេ​ស្គាល់ឈ្មោះ​យាយ ហយ បានលើកឡើង​ខុសពី​កម្មករ​មុនៗ​ថា​៖​គយ​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​នេះ មិនសូវ​បាន​រឹតបណ្តឹង​ដូច​កាលពីមុន​ទេ ព្រោះ​សព្វថ្ងៃនេះ​គាត់​បាន​ទៅ​បង់ពន្ធ​នាំចូល​ទំនិញ​ជាមួយ​ស្ត្រី​ឈ្មោះ​ថោង​ឡេង ព្រោះ​ស្ត្រី​ឈ្មោះ​ថោង​ឡេង​ជា​អ្នក​បង់ពន្ធ​ផ្តាច់មុខ​នាំចូល​ទំនិញ​ពី​ផ្សារ​ថៃ​គ្រប់​សារពើ​យាយ ហយ បាន​បញ្ជាក់ថា​៖​ពេល​គាត់​ត្រូវ​នាំ​ទំនិញ​ពី​ដី​ថៃ​មក​កម្ពុជា​គឺ​ត្រូវតែ​ឆ្លងកាត់​ឈ្មោះ​ថោង​ឡេង​ជាមុនសិន​ទើបបាន ពុំ​នោះទេ​មុខជា​ខកខ្លួន​ត្រូវ​គយ​ចាប់​ទំនិញ​និង​ផាកពិន័យ ។​ ​

យ៉ាងណាក៏ដោយ​រឿង​ស្មុកស្មាញ​ពាក់​ព​ន្ធ័​និង​អំពើរ​ពុករលួយ​របស់​មន្ត្រី​គយ​នៅ​គល់​ប្រាសាទ​ព្រំដែន​កម្ពុជា​ថៃ​បាន​កើតមាន​រៀងរាល់ថ្ងៃ​ហាក់​មានរឿង​ដែល​តម្រូវ​ឲ្យ​អង្គភាព​ប្រ​ឆាំ​អំពើរ​ពុករលួយ​គួរតែ​ចាត់វិធានការ​ដើម្បី​ធានា​ការកែទម្រង់​ដ៏​ស៊ីជម្រៅ​វិធាន​របស់​សម្តេច​ហ៊ុនសែន​ទាំង​៤​ចំណុច​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។​ ​

នៅ​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភ​ឆ្នាំ​២០១៤​នេះ​លោក យិន ផល្លី ប្រធាន​ក្រុម​គយ​ប្រចាំការ​ក្បែរ​គល់​ប្រាសាទ​ព្រំដែន​ប៉ោយប៉ែត មិនអាច​សុំ​ការបំភ្លឺ​បានទេ​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​របស់​ក​ម្មក​រថា​លោក​បាន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​ក្រៅផ្លូវការ​នោះ ។​ដោយ ជូ​ប​ប្រហារ​៖ រូបភាព​ថោង​ឡេង​ជូន​កាដូរ​មន្ត្រី​គយ​ហួន ហៃ​22a1 22a2