ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿននាំអំណោយផ្ដល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល

បន្ទាយមានជ័យ៖នារសៀល ថ្ងៃទី ២៩ សីហា ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿននាំអំណោយផ្ដល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញក្នហងពិធីប្រគល់និងទទួលអំណោយឧបត្ថម្ភនូវអំណោយទាំងនេះ ពីឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន នៅសាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន មានប្រសាសន័ថា៖ អំណោយឧបត្ថម្ភ ដែលបាន ដល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។

ឯកឧត្តមបណ្ឌិត និងលោកជំទាវបន្តថា៖ អំណោយរួមមាន:អង្ករ ២តោន មី១០កេសធំ ត្រីខ ២០កេសធំ ទឹកត្រី១០០ យួរ ទឹកសុីអុីវ ១០០យួរ និងទឹកបរិសុទ្ធ ១០០កេស ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនប្រជាពលរដ្ឋខ្វះ ធ្វើចត្តាឡីស័ក នាឱកាសនេះ នឹងចាត់ចែងប្រើប្រាស់ឲ្យចំគោលដៅ មានប្រសិទ្ធិភាព។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ព្រមទាំងបុត្រ ចៅៗ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ឃិន គន្ធា