រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត មានអ្នកជាសះស្បើយ ៧៧នាក់ ស្រី ៤៧នាក់ នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៣៤៧នាក់ ស្រី ១ពាន់ ៨៦៥នាក់ ជាសះស្បើយ ២ពាន់ ៦៨៨នាក់ ស្រី ១ពាន់ ៥១៩នាក់ ស្លាប់ ១១១នាក់ ស្រី ៦០នាក់ និងកំពុងសម្រាកព្យាបាល ៥៤៨នាក់នាក់ ស្រី ២៨៦នាក់៕