រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចដាក់ចេញ នូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ក្នុងការបិទខ្ទប់ និងកំណត់តំបន់ក្រហម ស្ថិតក្នុងភូមិត្នោតម្លូ ភូមិរវៀងជើង និងកំណត់ភូមិតាំងត្រក ជា”តំបន់លឿងទុំ” ស្ថិតនៅឃុំរបៀប ស្រុករវៀង

ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ។សេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ លេខ ១២៩/២១ សសរ សម្រេចបិទភូមិសាស្ត្រ ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពថ្ងៃទី២៨សីហា ដល់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រឃុំរៀបរយ ស្រុករវៀង ដោយកំណត់ភូមិត្នោតម្លូ ភូមិរវៀងជើងជា «តំបន់ក្រហម» និងភូមិតាំងត្រក ជា«តំបន់លឿងទុំ»។
នៅក្នុងរយៈពេល នៃការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួន។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅលំនៅដ្ឋាន ទីសំណាក់បច្ចុប្បន្ន ឬធ្វើដំណើរចេញចូល«តំបន់ក្រហម» ត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ …៕