រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៣៧៦នាក់ ស្រី ១ពាន់ ៨៧៩នាក់ ជាសះស្បើយ ២ពាន់ ៧៣៣នាក់ ស្រី ១ពាន់ ៥៤២នាក់ ស្លាប់ ១១២នាក់ ស្រី ៦១នាក់ និងកំពុងសម្រាកព្យាបាល ៥៣១នាក់នាក់ ស្រី ២៧៦នាក់៕