សមត្ថកិច្ច អ.ហ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោក ឧត្ដម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្ងាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍ សាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ ពោធិ៍សាត់ កម្លាំង អ.ហ ខេត្តបានចុះបង្ក្រាប ករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី នៅត្រង់ចំណុចភូមិ ពោធិ៍តាកួយ ឃុំ លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច អ.ហ បានឲ្យដឹងថាជសង្ស័យដែលត្រូវបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់: ឈ្មោះ ផែង សុផាន ភេទ ប្រុស អាយុ ២១ ឆ្នាំមុខរបរ មិនពិតប្រាកដ និងឈ្មោះ ណាន់ ដូរ ភេទ ប្រុស អាយុ ២៥ ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិ ខ្មែរ ទាំង២ នាក់ រស់នៅភូមិ ពោធិ៍តាកួយ ឃុំ លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថតាងរួមមាន:ម្សៅក្រាមព៍ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំនឹង០១កញ្ចប់តូច.ទម្ងន់៥២.១៨ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់) , កូនជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ គ្រឿង, ម៉ូតូចំនួន០១គ្រឿងម៉ាក ពណ៌សពាក់ស្លាកលេខ ព្រៃវែង 1N-6605,ទូរស័្ទដៃចំនួន ០៣គ្រឿង ម៉ាក iPhone 6ចំនួន០១គ្រឿង ម៉ាក Samsung ចំនួន ០១គ្រឿង និង ចុចពិលចំនួន ០១គ្រឿង។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយា ល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង។