រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ និងមានអ្នកជាសះស្បើយ ១៩នាក់ បន្ថែមទៀត នៅថ្ងៃនេះ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សរុប ១៥នាក់ ស្រី ០៨នាក់ តាមរយៈការធ្វើតេស្តរហ័ស Rapid Test ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ១៩នាក់ ស្រី ១២នាក់ នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១។

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ២៧នាក់ ស្រី ៥០៤នាក់ ក្នុងនោះមានប្រភេទDelta ១០៤នាក់ ស្រី ៥៧នាក់ ជាសះស្បើយ ៦៥៥នាក់ ស្រី ៣១១នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៦១នាក់ ស្រី ១៨៩នាក់ និងមានអ្នកស្លាប់សរុប ១១នាក់ ស្រី ០៤នាក់៕