0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ២០ ២១នេះ បានប្រគល់លិខិត ថ្លែងអំណរគុណដល់លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុក្រោយពីលោកឧកញ៉ាបានជួយឧបត្ថម្ភថវិការថវិកាចំនួន៥០.០០០ដុល្លា(ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីចូលរូមចំណែកសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ខេត្តព្រះសីហនុដែលកម្ពស់ ០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងនោះក្រៅពីឧបត្ថម្ភ ថវិកា លោក ឧកញ្ញ៉ា ទៀ វិចិត្រ ក៏បាន និងបានផ្តល់នូវ អាហារភេសជ្ជៈនិងសម្ភារ ប្រើប្រាស់ ដល់ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ ផ្តល់ជូនកងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលកំពុង បំពេញបេសកកម្មនៅតាមគោលដៅ ក្រុង-ស្រុក និងមណ្ឌលចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុផងដែរ ។

គួរបញ្ជាក់ ផងដែរថា អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលកំពង់ចាប់ផ្តើមសាសង់ខាងលើនេះមាន កម្ពស់ ០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ  អាច ដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩  កម្រិត ស្រាល បានចំនួន ៣៥៦ គ្រែ  (គ្រែ០១ជាន់ ) ឬអាច បានចំនួន  ៧១២ គ្រែ  ប្រសិនប្រើគ្រែ០២ជាន់៕នាគសមុទ្រ