មន្រ្តីសាខាបានចុះផ្សព្វផ្សាយដែរឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិតាមសហគមន៍ អំពីគម្រោង អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន

សាខាកក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះមន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូល
រួមសរុបចំនួន៤៦ នាក់ ស្រីចំនួន៣៨នាក់ ។

គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹអំំពី៖
– ការផ្លាស់ប្តូរឥរិយាបថទម្លាប់នៃការបរិភោគទឹកឆៅមកប្រើប្រាស់ ទឹកដាំពុះ
– ការយល់ដឹងផ្លូវចម្លងរោគ និងវិធីទប់ស្កាត់ផ្លូវចម្លងរោគសំខាន់ៗ
វិធីលាងដៃនិងសាប៊ូ
– ការទុកដាក់ទឹកផឹកឱ្យមានសុវត្តិភាពតាមគ្រួសារ ។

ឆ្លៀតក្នុងពេលនោះដែរមន្រ្តីសាខាបានធ្វើការផ្សព្វផ្សាយបន្ថែមអំពី ៖
– វិធានការការពារជំងឺកូវីដ-១៩
– វិធានការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក
– សុខភាពមាតា ទារក និងកុមារផងដែរ ។