សមត្ថកិច្ចកងអាវុធហត្ថបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោក ឧត្ដម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង ចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនចំនួន០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើ ឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ស្ថិតចំណុចមាត់ទន្លេ ភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច កងអាវុធហត្ថ បានឲ្យដឹងថាជសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ រ៉ុង ភារៈ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យករួមមាន ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ និង០៨កញ្ចប់តូចទម្ងន់៧,៥៩ ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់) និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយា ល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង។