សមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តព្រះសីហនុនាំយកអំណោយឧបត្ថម្ភដល់ជនក្រីក្រ

0

ខេត្តព្រះសីហនុ៖ សមាគមអ្នកគាំទ្រសន្តិភាព ២១៩សាខាខេត្តព្រះសីហនុនារសៀលថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០២១ បាននាំយកអំណោយឧបត្ថម្ភ បងប្រុសឈ្មោះឌុក នៀត អាយុ ៤០ឆ្នាំ មានជីវភាពក្រីក្រជួបការលំបាក ប្រចាំថ្ងៃក្នុងគ្រូសារ និងលោកយាយជួន សារ៉ន អាយុ ៧០ឆ្នាំ ទទួល មានជំងឺប្រចាំកាយ។

 

ក្នុងនោះ លោកយាយជួន សារ៉ន អាយុ ៧០ឆ្នាំទទូលបានអំណោយ រូមមាន-អង្ករ ១បាវ ស្មើនឹង៥០គីឡូ-ទឹកសុទ្ធ ១កេស-មី ១កេស-ត្រីខ ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-ទឹកត្រី ១យួរ-ស្ករស ១គីឡូ-ប្រេងឆា ១ដប.កាហ្វេ១ កញ្ចប់ធំ-ទឹកដោះគោឆៅ ១យួរ-ប៊ីចេង ១គីឡូ  -ម៉ាស់ ១ប្រអប់ និងឃិត ១កញ្ចប់ក្នុងនោះមាន(កន្ទេល១,ខ្នោយ១, ភួយ១,មុង១) រួមទាំងថវិកាចំនួន ១០០.០០០រៀលផងដែរ។ចំណែកបងប្រុស ឈ្មោះ ឌុក នៀត អាយុ ៤០ឆ្នាំ ក្នុងនោះមាន៖ អង្ករ ១បាវ ស្មើនឹង៥០គីឡូ,ទឹកសុទ្ធ ១កេស,មី ១កេស,ត្រីខ ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ, ស្ករស ១គីឡូ,ប្រេងឆា ១ដប,កាហ្វេ ១កញ្ចប់ធំ,ទឹកដោះគោឆៅ ១យួរ,ប៊ីចេង ១គីឡូ និងម៉ាស់១ប្រអប់។

លោកម៉ាក់ស៊ីថាត.ប្រធានសមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុបានឱ្យដឹងថា អំណោយទាំងនេះគឺជាទឹកចិត្តមនុស្សធម៏  ឯកឧត្តម វ៉ាន់ កាម៉ុល និងឯកឧត្តម មឿន ប៊ុនហេង ដែលជានិច្ច កាលតែងតែ គិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ដោយកន្លងមក ប្រជាពលរដ្ឋ ក្រីក្រ ជូបការ លំបាកជាច្រើនគ្រូសារមកហើយត្រូវបានសមាគមអ្នកគាំទ្រសន្តិភាព២១៩សាខាខេត្តព្រះសីហនុនាំយកអំណោយចែកជួន ដល់ លំនៅដ្ឋាន។

ជាមួយគ្នានេះលោក ម៉ាក់ ស៊ីថាតក៏បាន អំពាវនាវសុំឱ្យក្រុមគ្រួសារបងប្រុស និងលោកយាយក៏ដូច បងប្អូនប្រជាពលរដ្ឋចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា មាន៖(៣ការពារ )(៣កុំ)៕ដោយនាគសមុទ្រ