ក្នុងអំឡុងមានភាពជ្រួលច្របល់ការតែងតាំងនាយខណ្ទរដ្ឋបាលជលផលថ្មី ធ្វើឲ្យមេឈ្មួញបានដៃ បទល្មើសនេសាទកើតឡើងពេញបន្ទុក ក្នុងខេត្តកពង់ធំ

កំពង់ធំ៖ ថ្មីៗនេះស្របពេលដែលមន្រ្តីជលផលមួយចំនួនធំ កំពុងតែរងចាំមើលការតែងតាំងនាយខណ្ទរដ្ឋបាលជលផលថ្មី ដូចរងចាំអ៊ុតគ្រប់អាប៉ោងអញ្ចឹង ដោយមានមាត់ចាបមាត់ព្រាប ទស្សន៍ទាយដូចហោរ៉ាគ្មានក្បួន គឺថាអ្នកនេះឡើង អ្នកនោះឡើង ធ្វើឲ្យមេឈ្មួញបានដៃ បង្កើតបទល្មើសយ៉ាងច្រើន កើតឡើងពេញបន្ទុក ផ្អែកតាមប្រភពបានគេដឹងថា ដោយសារតែ លោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលឃុំផាត់សណ្តាយ បានឃុបឃិតជាមួយអ្នកដាក់ប្រព្រឹតបទល្មើសពេញផ្ទៃទឹក ។

ជាក់ស្តែងបទល្មើសនេសាទ ដែលបានបំផ្លាញធនធានមឆ្ឆាជាតិ បានកើនឡើងដូចជា÷ របាំងរាប់រយលុកមានទាំងសាច់សារ៉ូ សាច់ក្រហម សាច់ខៀវ អ៊ួនក្រឡាញឹកពាសពេញផ្ទៃបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា ប្រព័ន្ឋឃុបឃិតគ្នានេះ ត្រូវបានអនុវត្តន៍ជារៀងរាល់ឆ្នាំ ជាមួយថែកែទិញត្រី មានឈ្មោះ ចែ អ៊ី ប្រពន្ឋលោក ហេង មនោ មេឃុំផាត់សណ្តាយ ។

យោងតាមសេចក្តីរាយការណ៍ ពីប្រជានេសាទបានបញ្ជាក់ច្បាស់ថា បានបង់លុយជូននាយសង្កាត់ នាយផ្នែក ដែលជាថ្នូរនិងមិនចាត់ការបទល្មើស នៅចំណុចជ្រោយវាលវែង មកដល់ដងទង់ គឺមានឈ្មោះកងស៊ី ជាអ្នកដាក់បទល្មើសខ្នាតធំជាងគេ រាប់និងជាអ្នកប្រមូលលុយឲ្យសមត្ថកិច្ចជំនាញនិងស្ថាប័នក្នុងក្របខ័ណ្ឌនិងក្រៅក្របខណ្ទ។

មិនតែប៉ុណ្ណោះលោកស៊ិន សុភី នាយសង្កាត់ បានអនុញ្ញាតឲ្យចែអ៊ី ប្រពន្ឋលោកហេង មនោ មេឃុំផាត់សណ្តាយ ដាក់បទល្មើសជាង១០ទូក គឺនៅចំនុចក្រឡុកបាយក្អែក ចំណុចមាត់បាយចេស ឡើងមកខាងលិចរហូតដល់មកទ្ធារបឹង គឺមានឈ្មោះសឺង ឈ្មោះលាន ឈ្មោះថា ឈ្មោះឃឿនលើ ឈ្មោះលាង ឈ្មោះស៊ង ឈ្មោះអ៊ូក ឈ្មោះហ៊ាង ឈ្មោះថាធា ឈ្មោះទី និងឈ្មោះឆេងដាក់វែងជាងគេនៅចំណុចបាទាល់ បាកោង ។
/បញ្ជាក់ថា÷ អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ បានរួមគ្នាកសាងប្រព័ន្ឋសុវត្តិភាព ជាមួយជំនាញរដ្ឋបាលជលផល ទាំងផ្នែក ទាំងសង្កាត់ ដើម្បីរួមគ្នាបំផ្លាញធនធានមច្ឆាជាតិជារៀងរាល់ឆ្នាំ បានធ្វើអោយមច្ឆាជាតិទាំងតូចទាំងធំរលាយបាត់អស់បន្តិចម្ដងបន្តិចម្ដងរហូតផុតពូជក៏ថាបាន សូម្បីតែឡូត៍អភិរក្សសម្រាប់ទុក្ខពូជត្រីអោយពងកូនក៏គ្មានត្រីដែរ រហូតដល់ថ្នាក់ ប្រជាពលរដ្ឋយល់ថា ថៅកែឡូត៍នៅលើផ្ទៃបឹងទន្លេសាបនេះ បច្ចុប្បន្នគឺជាជំនាញជលផលហ្នឹងតែម្ដង។

ទាក់ទិនទៅនិងបញ្ហាចោទប្រកាន់ថា លោកនាយសង្កាត់ផាត់សណ្តាយ បានបណ្តែតបណ្តោយ មិនខ្វល់និងការបង្រ្កាប និងខ្វល់និងការវិនាសធនធានមឆ្ឆាជាតិនេះទេ ថ្មីៗនេះ គឺអង្គភាពសារព័ត៌មាន យើងបានព្យាយាមធ្វើការទំនាក់ទំនង តែទូរស័ព្ទពុំអាចទាក់ទងបាន ! ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏មានការសំណូមពរ សុំឲ្យអភិបាលខេត្តកំពង់ធំ មេត្តាធ្វើអន្តរាគមន៍និងជួយការពារធនធានមច្ឆាជាតិ ដើម្បីការពារឲ្យត្រីពងកូនក្នុងរដូវបិទនេសាទនេះផង៕ (រិះគន់ដើម្បីស្ថាបនា)