បោះឆ្នោត​ជ្រើសរើស​យុវជន​គណៈបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ជា​សកម្មជន​យុវជន​ប្រចាំ​តំបន់​

0

កំពង់ឆ្នាំង​៖​យុវជន​ជា​បេក្ខជន​របស់​គណៈបក្ស​ប្រជាជន មកពី​ស្រុក​ក្រុង​ទាំង​៨​របស់​ខេត្ត កំពង់ឆ្នាំង​ចំនួន​២៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៤​នេះ​បាន​មក​ចូលរួម​ក្នុង​ពិធី​បោះឆ្នោត​ជ្រើសរើស​យុវជន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង សំរាប់​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​

សកម្មជន​យុវជន​ប្រចាំ​តំបន់​។​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ គណៈបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​លោក កែ ប៊ុន​ខៀង អនុប្រធាន​គណៈ​ឃោសនាអប់រំ​នៃ​គណៈកម្មាធិការ​កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​យុវជន​ជា​សមាជឹក​បក្ស​ជា​ង​៦០​នាក់​បាន​ចូលរួម​។​
​    ​លោក ម៉ាត់ ម៉ូត អនុប្រធាន​គណៈកម្មាធិកា​រ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​ថា​៖​ខេត្ត​កំពង់ឆ្នាំង​មាន​គណៈកម្មាធិការ​គណៈ​បក្ស​ខេត្ត គណៈកម្មាធិការ​គណៈបក្ស​ក្រុង ស្រុក​ចំនួន​៨ គណៈកម្មាធិការ​គណៈបក្ស​តាម​មន្ទីរ​អង្គភាព ឃុំ សង្កាត់​ចំនួន​៧៩ គណៈកម្មាធិការ​សាខា​បក្ស​ចំនួន​៥៥៣ និង​សាខា​បក្ស​ចំនួន​២៧០​។​
​    ​តាម​ការអនុវត្តន៍​ជាក់ស្តែង​កន្លងមក សមាជឹក​គណៈបក្ស ក៍​ដូចជា​មហាជន ប្រជាជន​នៅក្នុង​ខេត្ត​មាន​ជំនឿ​ជឿជាក់​គាំទ្រ​គណៈបក្ស​ដោយ​ឥត​ងាករេ ធ្វើ​អោយ​លទ្ធផល​នៃ​ការបោះឆ្នោតជ្រើ​រើស​ឃុំ សង្កាត់ អាណត្តិ​ទី​៣ និង​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ក៍​ដូចជា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​២​កន្លងមក​របស់​ខេត្ត​កំពង់ឆ្នាំង​ទទួលបាន​លទ្ធផល​ល្អ ដោយ​គណៈបក្ស​ប្រជាជន នៅតែ​ជា​គណៈបក្ស​នាំមុខគេ និង​នៅ​តែ​ជា​តំណាង​ដ៍​ពិតប្រាកដ​របស់​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល​។​ប្រការ ដែល​ចាំបាច់ និង​មិន​អាច​ខ្វះ​បាន​នោះ​គឺ​គណៈបក្ស​ត្រូវ​កសាង និង​ពង្រឹង​ឃោស​នឹក​របស់ខ្លួន​ជាពិសេស ឃោស​នឹក​វ័យក្មេង​បន្ត​វេន ក្នុង​ស​កម្មេ​ជន​យុវជន ដែល​ក្នុងថ្ងៃនេះ យើង​ត្រូវធ្វើ​ពិធី​បោះឆ្នោត​ជ្រើសរើស​សកម្មជន​យុវជន​គណៈ​ប​ក្ប្រ​ចាំ​តំបន់​។​
​    ​លោក កែ ប៊ុន​ខៀង អនុប្រធាន​គណៈ​ឃោសនាអប់រំ​នៃ​គណៈកម្មាធិការ​កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើការ​សំណេះសំណាល​និង​ពន្យល់​ណែនាំ​អំពី​នីតិវិធី​បោះឆ្នោត​ជ្រើសរើស​ស​កម្មេ​ជន​យុវជន​គណៈបក្ស​ប្រចាំ​តំបន់ តាម​ស្មារតី​លិខិត​ណែរ​នាំ​លេខ​១១៤ ស​.​ជ​.​ខ​.​គ​.​ក ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៤​របស់​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា​។​ក្នុងនោះ​ដែរ​លោក​បាន​ណែនាំ​អំពី​នីតិវិធី​នៃ​ការបោះឆ្នោត​មាន​៣​ចំណុច​គឺ​៖ ទី​១.​ការបង្ហាញ​ខ្លួន​របស់​បេក្ខជន​ដែល​ឈរឈ្មោះ​អោយ​អង្គ​បោះឆ្នោត ដែល​ត្រូវ​បង្ហាញ​ពី​កំរិត​វប្បធម៌ និង​សកម្មភាព​ការងារ​ផ្សេងៗ​កន្លងមក​,​ទី​២. ឆ្លើយ​នឹង​សំនួរ​របស់​អង្គ​បោះឆ្នោត​,​ទី​៣.​ណែនាំ​ពី​ការបោះឆ្នោត​។​
​    ​អ្នក​រៀបចំ​ការបោះឆ្នោត​បាន​និយាយ​អោយដឹងថា​៖​ពិធី​បោះឆ្នោត​នេះ បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨ ត្រូវ​ឈរ​ឈ្មោះ​ចំនួន​៣​នាក់​ក្នុង​ស្រុកៗ ក្រោយ​ពី​ការ​ណែរ​នាំខ្លួន និង​ឆ្លើយ​សំណួរ​របស់​អង្គ​បោះ​ឆ្នោត​រួច​មក ការបោះឆ្នោត​ក្នុង​ស្រុកៗ​តំរូវ​យក​តែ​បេក្ខជន​១​រូប​ប៉ុណ្ណោះ​។​សំរាប់ ចូលរួម​កម្មវិធី​បណ្តុះ​បណ្តាល​សកម្មជន​យុវជន​ប្រចាំ​តំបន់​។​
​    ​ពិធី​បោះឆ្នោត​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា និង​តល្លាភាព​គួ​ជាទី​មោទនៈ ធ្វើអោយ​សមាជឹក​សមាជិការ​នៅក្នុង​អង្គ​បោះឆ្នោត​ទាំងអស់ ស្វាគមន៍ និង​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​៕​

DSC05371 DSC05372 DSC05378