ឯកឧត្តម​សៀក​វណ្ណា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​​និតិ​វិធី​នៃ​ការដោះស្រាយ​វិវាទ​ដីធ្លី​របស់​គណកម្មកា​រ​សុរិយោដី​

0

ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៤​ឯកឧត្តម សៀក វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៊ឹម​ឈុនលឹម​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​

បើក វគ្គ​បណ្តុះបណ្តាល​ស្តីពី​និតិ​វិធី​នៃ​ការដោះស្រាយ វិវាទ​ដីធ្លី​របស់​គណ​ក​ម្មការ​​សុរិយោដី​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​សុរិយោដី​ខេត្ត​ពោធិសាត់​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេឃុំ​និង​ចៅសង្កាត់​ចំនួន​៤០​រូប​។​លោក​អេ ប៊ុនធឿន អនុ​ប្រ​​ធាន​លេខាធិការ​រដ្ឋា​ន​គណកម្មការ​សុរិយោដី​ថ្នាក់ជាតិ​និង​លោក​ខូយ​រីដា​អភិបាលរងនៃ​គណ​អភិបាលខេត្ត​បាន​សម្តែង​នូវ​ការកោតសរសើរ និង ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម​​ទេសរដ្ឋមន្ត្រី​អ៊ឹម​ឈុនលឹម​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ដែល​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​សូមឲ្យ​សិក្ខាកាម​ទាំងអស់ត្រូ​វយកចិត្ត​ទុកដាក់​និង​ត្រូវ​ខិតខំ​ប្រឹងប្រឺង​ប្រែង​រៀនសូត្រ​។​មានមតិ​សំណេះ​បើក​វគ្គ​ឯកឧត្តម សៀក វណ្ណា បាន​មាន​ប្រសា​ស​ន៏​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​សំខាន់​ចង់​ផ្តល់​នូវ​ចំណេះដឹង​ដល់​សិក្ខាកាម​ដែល​ជា​មេឃុំ​និង​ចៅសង្កាត់​ក្នុង​ការសម្របសម្រួល​ទ​ស្សន​:​របស់​ប្រជាពលរដ្ឋ​ឲ្យមាន​ការយោគយល់​និង​ចេះ​អធ្យាស្រយ័​គ្នា​ទៅវិញទៅមក​ក្នុង​គោលដៅ​ដើម្បី​បំរើ​សេវាសាធារណ​:​នៅ​មូលដ្ឋាន​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការ​គ្រប់​រដ្ឋបាល​ឃុំ​សង្កាត់​ចង់​ឲ្យ​អាជ្ញាធរ​ឃុំ​សង្កាត់​ក្នុងនាម​ជា​សមាជិក​ក្នុង​យន្តការ​ការដោះស្រាយ​វិវាទ​ដីធ្លី​របស់​គណកម្មកា​រ​សុរិយោដី​ដែល​បាន​កំណត់​ដោយ​អនុក្រិត្យ​លេខ​៤៧​អនក្របក​ចុះ​ថ្ងៃទី​៣១​ខែ​ឧសភា​ឆ្នាំ​២០០២​ស្តីពី​ការរៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​គណកម្មការ​សុរិយោដី​។​ចង់​ផ្តល់​ជូន​នូវ​សិក្ខាកាម​នូវ​ទ្រឹស្តី​និង​បច្ចេក​ទស​នៃ​ការស៊ើបអង្កេត​ការសម្រុះសម្រួល វិវាទ​ដីធ្លី គោលដៅ​សំខាន់​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រពន្ធ័តុលាការ ។   ចង់​ឲ្យ​សិក្ខាកា​មយកចំណេះដឹង​ទាំងឡាយ​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​ធ្វើ​ការវិវាទ​ដោះស្រាយ​ដីធ្លី​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ច្រើនឡើងៗ​ប្រកបដោយ​ប្រសិទ្ធិភាព និង​យុត្តិធម៌ វគ្គ​បណ្តុះបណ្តាល​នេះ និង​ប្រព្រឹត្តិ​ទៅ រយ​:​ពេល​២ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​២០​ខែ​សីហា ២០១៤​ដែល​ប្រធានបទ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​មាន​តួរ​នាទី​និង​ភារកិច្ច​អាជ្ញាធរ​ឃុំ​សង្កាត់​ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី​និង​ខ្លឹមសារ​សំខាន់​នៃ​ច្បាប់​ភូមិបាល​និង​របៀប​ដោះស្រាយ​ទំនាស់​ដីធ្លី ។​

1