លោកហេង សុទ្ធារ៉ា​ មេធាវីក្រុមហ៊ុន ស៊ីនបាយអូទិច ចេញលិខិតបដិសេធការផ្សាយរបស់ សារព័ត៌មានទូរទស្សន៍អនឡាញ ស្លឹករឹត

0

ភ្នំពេញ​: លោក ហេង សុទ្ធារ៉ា​មេធាវី តំណាងឲ្យក្រុមហ៊ុនស៊ីង បាយអូថេក(ខេមបូឌា) ខូអិលធីឌី ជាដៃគូដាំដើមឈើ ដែលជាដៃគូ សហ​ការណ៍ជាមួយរដ្ឋបាលព្រៃឈើ មានទីតាំងស្ថិតនៅស្ថានីផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្រុកសម្បូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សូមធ្វើការបដិសេធលើការផ្សាយតាមអនឡាញ)គារ បាន ទូរទស្សន៍ ស្លឹករឹត ដោយមូលបង្កាច់ បង្អួចថា ឈ្មោះហេង សុខជា ហៅ(ជាសណ្ដាន់) និងឈ្មោះសាយ ប្រាំង ជាឈ្មួញរកស៊ីឈើដោយជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីង បាយ អូ ថេក គឺជារឿងមិនពិតនោះទេ។ ការផ្សាយនេះ មេធាវី ហេង សុទ្ធារ៉ា បានចាត់ទុកថា ដោយមិនដឹងលក្ខណៈផ្លូវច្បាប់ទាំងឡាយដែលក្រុមហ៊ុន មានទាល់តែសោះ។ នេះបើយោងតាមលិខិតបដិសេធ របស់មេធាវី ហេង សុទ្ធារ៉ា ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១

នៅក្នុងលិខិតបដិសេធ មេធាវីគឺបានយោងទៅលើ៖

– អនុក្រឹត្យលេខ២៦ អនក្រ.បក ចុះ ថ្ងៃទី២៥.០៣.២០០៨ ស្តីពីវិធានការផ្តល់សិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ ​សម្រាប់ការដាំឈើ។

–ប្រកាសលេខ៦៧៥ ប្រក.កសក ចុះថ្ងៃទី២២.១២.២០១០ ស្តីពីការបង្កើតស្ថានីយ៍ផ្សព្វផ្សាយនិងស្តារ

​ព្រៃឈើបឹងចារ។

-លិខិតលេខ៩៩៩ សជន.កស ចុះថ្ងៃទី១២.០៨.២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

-​កិច្ចព្រមព្រៀងចុះថ្ងៃទី១២.០៤.២០១២ ស្តីពីការផ្តល់សិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ការដាំឈើ

-លើផ្ទៃដីទំហំ៣៤,០០៧ហិកតាមានទីតាំងស្ថិតនៅស្ថានីផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្រុកសម្បូរ

ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

-លិខិតលេខ១១៤០កសក ចុះថ្ងៃទី០១.១១.២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

– លិខិតលេខ២០១១ កសក ចុះថ្ងៃទី១៦.០៣.២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ។

​ដោយយោងតាមអនុក្រឹត្យ និងប្រកាសខាងលើនេះហើយ ទើបមេធាវីតំណាងឲ្យក្រុមហ៊ុន ស៊ីនបាយអូថេក បានធ្វើការជម្រាបជូនដល់សារធារណៈជនឲ្យបានជ្រាបថា៖ ក្រុមហ៊ុនស៊ីង បាយ អូ ថេក(ខេមបូឌា) ខូអិលពីឌី គឺជាដៃគូដាំដើមឈើ សហការណ៍ជាមួយរដ្ឋបាលព្រៃឈើ មានទីតាំងស្ថិតនៅស្ថានីផ្សព្វផ្សាយ និងស្តារ ព្រៃឈើបឹងចារ ស្រុកសម្បូរខេត្តក្រចេះ និងស្រុក សៀមបូក ខេត្តស្ទឹងត្រែង ដែលមានទំហំដីចំនួន៣៤,០០៧ហិកតា។ ហើយការដាំដុះឈើនេះទៀតសោត ប្រព្រឹត្តទៅបានលុះ ត្រាតែមានការឈូសឆាយដីឲ្យបានស្អាត ទើបអាចដាំកូនឈើថ្មីបាន។ ការឈូសឆាយសំអាតដីទាំងនេះ ក្រុមហ៊ុនមានឈ្មោះហេង សុខជា ហៅ(ជាសណ្តាន់)មេការឈូសឆាយដីរបស់ក្រុមហ៊ុន និងឈ្មោះសាយ ប្រាំង ជាមេការផ្នែកដាំដុះ ជាបុគ្គលិកស្របច្បាប់របស់ក្រុមហ៊ុន មិនមិនជាឈ្មួញរកស៊ីឈើ ជ្រកក្រោម ស្លាកក្រុមហ៊ុនដូចការផ្សាយរបស់ឈ្មោះចាន់ ធី ទូរទស្សន៍ស្លឹករឹតនោះទេ។ រាល់សកម្មភាពដឹកជញ្ជូន​ឈើទាំងអស់ គឺជាឈើដែលបានមកពីការប្រមូលកាកសំណល់នៃការឈូសឆាយដីស្របច្បាប់របស់ក្រុម ហ៊ុនតែប៉ុណ្ណោះ និងក្រុមហ៊ុនបានបង់ប្រាក់ថ្លៃសួយសារ និងបុព្វលាភផល អនុផលចូលថវិការដ្ឋរួចរាល់ហើយ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវជៀសវាង មានការដុតបំផ្លាញចោលធ្វើឲ្យបាត់បង់ថវិកាចូលរដ្ឋ៕