មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ជូ​ប​ប្រទះ​គ្រោះ​រាំងស្ងូត​នៅ​ស្រុក​ស្វាយទាប​

0

ស្វាយរៀង​៖ គ្រោះធម្មជាតិ​រាំងស្ងួត​បាននិងកំពុង​គំរាមកំហែង​ស្រូវ​រដូវវស្សា​នៅ​ក្រុង​ស្រុក​មួយចំនួន​ធ្វើឲ្យ​ផ្ទៃ​ដី​កសិករ​ជួ​បញ្ហា​ប្រឈម​ខ្វះ​ទឹក​ស្រោចស្រប់​។​បើ​តាម​ការបញ្ជាក់​ពី​មន្ទីរ​កសិកម្ម​ខេត្ត​បានឲ្យដឹងថា​ រដូវវស្សា​ឆ្នាំ​នេះ​ខេត្ត​ស្វាយរៀង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​គ្រោះរាំងស្ងួត​ធ្វើឲ្យ

ប៉ះពាល់​ផ្ទៃ​ដី​ស្រូវ​រដូវវស្សា​ជា​ច្រើន​ពាន់​ហិកតា​ ហើយ​ស្រុក​ដែល​រង​ផលប៉ះពាល់​រាំងស្ងួត​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ស្រុក​ស្វាយទាប​តាម​របាយការណ៍​ពី​អាជ្ញាធរ​ស្រុក​ស្វាយទាប​បាន​បញ្ជាក់​ពី​ទូរលេខ​នៃ​ផល​ប៉ះពាល់​គិត​ត្រឹម​ថ្ងៃទី​១៨​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​គឺ​ផ្ទៃ​ដី​ស្រូវ​ចំនួន​៩៥៥៥​ហិកតា​ទើបតែ​មាន​ទឹក​សើ​មៗ​និង​៤៩៥៣​ហិកតា​ទៀត​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ប៉ុន្តែ​មិន​ទាន់​ខូចខាត​ទាំងស្រុង​នោះទេ​។​ដោយ​ជួប​នូវ​បញ្ហា​ប្រឈម​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​សីហា​ឆ្នាំ​២០១៤​ថ្នាក់ដឹកនាំ​ខេត្ត​និង​ថ្មាក់ដឹកនាំ​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ដែល​ពាក់​ពន្ធ័​បាន​ចុះ​ពិនិត្យ​និង​អន្តរាគមន៍​ជាបន្ទាន់​បូមទឹក​ដើម្បី​ជួយ​សង្គ្រោ​ញស្រូវ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​នៅ​ឃុំ​សម្បួ​ស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​បាន​ទាន់ពេលវេលា​ផងដែរ​។​លោក គឹម សាវុធ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​មានប្រសាសន៍​ឲ្យដឹងថា នៅ​ថ្ងៃ​១៨​សីហា​ឆ្នាំ​២០១៤​បាន​ដាក់​គ្រឿងចក្រ​ធ្វើ​ការកាយ​ប្រឡាយ​មេ​ចំនួន​៣​គ្រឿង​និង​ម៉ា​សុីន​បូមទឹ​កធន់​ធំ​ចំនួន​៧​គ្រឿង​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ដែរ​។​លោក​ប្រធាន​បាន​បន្តថា​ នៅ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​នេះ​យើង​អាច​ដាក់​ម៉ា​សុីន​ជួយ​អន្តរាគមន៍បាន​ដោយសា​មាន​ប្រភពទឹក​ពី​ព្រែក​តាដែត​ស្ថិតក្នុង​ឃុំ​ប្រសូត្រ​និង​អាចដាក់​ម៉ា​សុីន​បូម​ទឹកធំៗ​បាន​ចំនួន​២​កន្លែង​គឺ​ទី​១​នៅ​ភូមិ​ទួល​អង្គប់​ខាងជើង​គឺ​ដាក់​ម៉ា​សុីន​បូមទឹក​ធំ​ចំនួន​៣​គ្រឿង​អាច​ស្រោចស្រប់​បាន​ផ្ទៃដី​៧០០​ហិកតា​ភូមិ​ទួល​អង្គប់​ខាងត្បូង​ម៉ា​សុីន​បាន​២​គ្រឿង​​អាច​ស្រោចស្រប់​បាន​ផ្ទៃដី​ចំនួន​៣០០​ហិកតា​ក្រៅពីនេះ​នៅ​សង្កាត់​សង្ឃរ៍​ក្រុង​ស្វាយរៀង​ដាក់​ម៉ាសុីនបូមទឹក​២​គ្រឿង​យក​ទឹក​ពី​ទន្លេ​វៃ​គោ​អាច​ស្រោចស្រប់​ផ្ទៃដី​បាន​ចំនួន​៣៥០​ហិកតា​ទៀត​។​លោក​អភិបាលខេត្ត​មានប្រសាសន៍​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​នៅតែ​បន្ត​បូមទឹក​ជាប្រចាំ​រហូតដល់​ភ្លៀង​ធ្លាក់​ដើម្បី​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ខូចខាត​៕​

20140820_075737 20140820_080849 20140820_081049 20140820_081916