ក្រើនរំលឹកដល់មន្ត្រីក្រុមការងារបង្ការគ្រោះមហន្តរាយទឹកជំនន់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖លោក អោម ចន្ថា អភិបាលរងខេត្តតបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយក្រើនរំលឹកដល់មន្ត្រីក្រុមការងារនៃមន្ទីរអង្គភាពចំណុះ អោយបង្ការគ្រោះមហន្តរាយទឹកជំនន់ ដែលបានកើតឡើងបន្តបន្ទាប់ ច្រើនលើកមកហើយនៅភូមិសាស្ត្រដោយផ្នែកលើស្ទើរ៩ក្រុងស្រុកមកទល់ថ្ងៃទី១៧ខែកញ្ញឆ្នាំ២០២១ ។តែមិនទាន់ធ្ងន់ធ្ងរ ហើយកម្លាំងសរុប មធ្យោបាយសរុបបានត្រៀមលក្ខណៈឆ្លើយតប មិនអោយថ្លោះធ្លោយឡើយ ។
បើយោងអភិបាល/រងស្រុកក្រុង ប្រធានមន្ទីរ អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កងទ័ពមានមូលដ្ឋានក្នុងខេត្ត ដែលបានបង្ហាញបទអន្តរាគមន៍ខ្លីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅសាលាខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ ឥទ្ធិពលជ្រលងវិសម្ពាធទាបមូសុងឥណ្ឌានិងបាតុភូតបម្រែបម្រួលអាកាសធាតុ ទើបបង្កអោយមានភ្លៀងធ្លាក់រណ្តំកាលពីជិតសប្តាហ៍មកនេះ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ ទីតាំងឈរជើងរបស់កងកម្លាំងនៅនៅក្រុងស្រុក ខ្លះ។ក្នុងនោះក៏មានផលប៉ះពាល់ដំណាំដំឡូងមីខ្លាំងគេ គឺចំនួនរប់រយពាន់ហិចតា ។ក្រៅពីនោះមានដំណាំរួមផ្សំ ដំណាំឆ្លងកាត់រដូវ ក៏មានប៉ះពាល់តិចតួច។
ឯដំណាំស្រូវ មិនមានបញ្ហាទេ ។
ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រដែរ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន។ ហើយត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់។រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។
ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។
លោកអោម ចន្ថា អភិបាលរងខេត្តតបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយបានកត់សម្គាល់ពីយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បង្ការការពារនិងសង្គ្រោះ ជាមុនគ្រោះមហន្តរាយកើតឡើង។
លោកបន្តថា ៖ ប៉ុន្តែស្ថានការណ៍ គ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ៩ក្រុងស្រុក នៅខេត្តបន្ទាយមានជ័យ មិនទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ។ពោលគឺវាបានកើតឡើង នៅចំណុចខ្លះនៃភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកថ្មពួកនិងមង្គលបូរីប៉ុណ្ណោះ ៕ដោយ៖ឃិន គន្ធា