​​ក្លឹប​ដីស​ស្កូ​យីហោ ”​សិប្ប​តី​ម៉ា​ត ” បើក​សំឡេង​ធុងបាស់​លឺ​ខ្លាំង​ ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រៀងរាល់​រាត្រី​

0

(​ខេត្តព្រៃវែង​) ខ្លឹប​កំ​សាន​រាត្រី​មាន​យីហោ សិប្ប​តី​ម៉ា​ត មាន​ទីតាំងនៅ​កំពង់ចម្លង​អ្នក​លឿង ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពង់​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅ ដ្ឋា​ន​ក្បែ​ក្លឹប​កំសាន្ត​មួយ​នេះ​រៀងរាល់​រាត្រី​។ បើក​សំឡេង​លឺ​ខ្លាំង​លាន់​គងរ​ពង​រំ​ជួយ​ដី​តាំងពី​ប្រ​លប់​រហូតដល់ ម៉ោង​២​រំលងអធ្រាត្រ​ធ្វើអោយ​ពួកគាត់​រក​ដេក​ពួន​មិនបាន ។

​ប្រភព​ខាងលើ​បាន​បន្តទៀតថាៈ ក្លឹប​កំសាន្ត​ដីស​ស្កូ​សិប្ប​តី​ម៉ា​ត​បើក​ដំណើរការ​យូរ​ឆ្នាំ​មកហើយ បង្ក​ការ រំខាន​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​ឧបករណ៍​បំពង​សំឡេង​លាន់លឺ​កក្រើក​មេឃ មិន ដែល​ឃើញ​សមត្ថកិច្ច​មន្ត្រី​ពាក់ព័ន្ធ​ចុះមក​ហាមឃាត់ អប់រំ​ម្ចាស់​ក្លឹប​នេះ​អោយ​ចេះ​គោរព​សិទ្ធ​ពេលវេលា​របស់​អ្នក ជិតខាង​ម្តងណា​នោះទេ ។ IMG_4948

ទុកអោយ​ម្ចាស់​ក្លឹប​កំសាន្ត​សិប្ប​តី​ម៉ា​ត​បានចិត្ត​រិត​តែ​បើក​សំឡេង​លឺ​កាន់តែខ្លាំង​ជាង មុន មិនតែប៉ុណ្ណោះ​ក៏មាន​សំឡេង​ហោក​ញ្ច្រៀ​វរ​បស់​ក្រុមក្មេងស្ទាវ​ស្រែក​ហោ​ទះដៃ​រហូតដល់​ម៉ោង ១២​ទៅ ម៉ោង ២​រំលងអធ្រាត្រ​រៀងរាល់​យប់​ធ្វើអោយ​ពួកគាត់​ពិបាក​ទ្រាំ​ខ្លាំងណាស់ ។​ ​ចំណែក​ម្ចាស់​ក្លឹប​កំសាន្ត​រាត្រី​សិប្ប​តី​ម៉ា​ត​បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ថា កន្លងមក​ក្លឹប​របស់គាត់ បាន បើក​សំឡេង​លឺ​ខ្លាំង​មែន ចាប់ពី​ថ្ងៃនេះ​ទៅ

គាត់​នឹង​បន្ថយ​សំឡេង​កុំអោយ​រំខាន​ដល់​បងប្អូន​ដែល​នៅក្បែ​ក្លឹប របស់គាត់ ហើយ​គាត់​នឹង​បិត​នៅវេលា​ម៉ោង ១១ ឬ ១២ ប៉ុណ្ណោះ មិនដែល​ដល់​ម៉ោង ២​រំលងអធ្រាត្រ​នោះទេ​។​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ក្លឹប​កំសាន្ត​រាត្រី​សិប្ប​តី​ម៉ា​ត សូម​សំណូមពរ​យ៉ាងទទូច​ដ​ល់​លោក​អភិបាល ខេត្តព្រៃវែង មេត្តា​ចាត់វិធានការ​ចុះ​ហាមឃាត់​ក្លឹប​កំ​សាន​រាត្រី ដែល​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​អំពើ​ចិត្ត ដើម្បី ប្រ​យោ​ជ​ន៏​ខ្លួនឯង​មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ ។