​​រណ្តៅ​បូម​ខ្សាច់​ជ្រៅ​ដល់​ក្បាល​ប្រេត​របស់លោក​អ៊ុក សំបុក និង​លោក​ពៅ កំពុង​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​មាន​យ៉ាងធ្ងន់ធ្ងរ​

0

​ ​ខេត្តកណ្តាល​៖ រណ្តៅ​បូម​ដីខ្សាច់​ជ្រៅ​ដល់​ក្បាល​ប្រេត​របស់លោក​អ៊ុក សំបុក ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ទាន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​ ​ ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តាំងពី​មាន​រណ្តៅ​បូម​ដីខ្សាច់​មក​បោះទីតាំង​ក្បែរ​លំនៅដ្ឋាន​របស់ គាត់​កាលណា​មក​តែងតែ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​កើត​មានការ​ព្រួយ បារម្ភ​ជានិច្ច ពីព្រោះ​រណ្តៅ​មាន​ជម្រៅ​20140811_105906_resized

រាប់សិប​ម៉ែត ទំហំ​ធំ​ល្វឹងល្វើយ​ស្ទើរ​ប៉ុន​បឹង​ទន្លេ បណ្តាល​ឲ្យ​ដី ស្រែ​និង​ដីចំការ​ក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បាក់ស្រុត​ជា​បន្តបន្ទាប់ ហើយ​ការបង្កបង្កើន ផល​ដាំ​ដំណាំ​ស្រូវ​លែង​សូវ​បាន​ផល​ដូច​កាលពីមុន​ដោយ​ទឹក​ហូរ​ច្រោះ​ចូលក្នុង​រណ្តៅ​អស់​បណ្តាល​ឲ្យ ដើមស្រូវ​ស្កក​ស្វិត​ស្ទើរ​ទាំងស្រុង ម្យ៉ាងទៀត​ទឹក​អណ្តូង​ជាច្រើន​កន្លែង​បាន​រីង​ស្ទើរ​គ្មាន​ទឹក​ប្រើប្រាស់ ដោយសារតែ​រណ្តៅ​បូម​ដីខ្សាច់​មាន​ជម្រៅ​ជាង​អណ្តូង​។

ដោយឡែក​រថយន្ត​ដឹក​ដីខ្សាច់​រាប់សិប​គ្រឿងរ​បស់​លោក​អ៊ុក សំបុក ផ្ទុក​ពោរពេញ​ហូរ ហៀរ​ធ្លាក់​ជ្រុះ​ពេញ​ផ្លូវ​ហូរ​ទឹក​កខ្វក់ ផ្ទុក​លើស​ទម្ងន់ បង្ក​ឲ្យ​ផ្លូវ ជាច្រើន​ខ្សែ​ខូចខាត​ជា​បន្តបន្ទាប់ ហើយ​អ្នកបើកបរ​រថយន្ត​សុទ្ធសឹង​ជា​ក្មេងៗ បើក​មិន​គោរព​ច្បាប់ ចរាចរ​ជាន់​លឿន​ដូច​ហោះ​វ៉ា​គេឯង គ្មាន​សណ្តាប់ធ្នាប់​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​មនុ​ស្ស​ស្លាប់​និង របួស​ជា​ញឹកញាប់​ទៀតផង​។​

​ ​រាល់​បញ្ហា​ខាង​ប្រជាពលរដ្ឋ​គាត់​ធ្លាប់បាន​ផ្តល់ដំណឹង​ទៅដល់​ម្ចាស់​អាជីវកម្ម និង​អាជ្ញាធរ​មូល ដ្ឋា​ន ពិសេស​អាជ្ញាធរ​ខណ្ឌ​ជា​ញឹកញាប់​ផងដែរ ប៉ុន្តែ​គ្មាន​លទ្ធផល​ណាមួយ​ឡើយ​។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​តូចតាច​បំរើការ​ងារ​នៅ​សាលាខណ្ឌ​ដង្កោ​គាត់​សូម​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​រណ្តៅ​បូម​ខ្សាច់​របស់លោក​អ៊ុក សំបុក បាន​ដំណើរការ​ជាង​មួយឆ្នាំ​មកហើយ​ទើបតែ​មានច្បាប់ ថ្មីៗ​នេះ ទេ​តែងតែ​បង្ក​ការរំខាន​ប៉ះពាល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​រហូត ធ្វើ​ឲ្យ​មាន​ការខឹង​ក្តៅក្រហាយ​ពី​សំណាក់ របស់​ពលរដ្ឋ​ពិតប្រាកដ​មែន ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​វិញ​ម្ចាស់​អាជីវកម្ម​មិន​រវល់​អើពើ​នោះទេ ដោយ លោក​អ៊ុក សំបុក រកស៊ី​មាន​ភាគហ៊ុន​ជាមួយ​អ្នកធំ​ម្នាក់​ដែល​មិនសូវ​ឮឈ្មោះ​នៅក្នុង​កិច្ចការងារ​ប្រទេស ជាតិ​នោះឡើយ​។​ ​20140526_083027_resized_420140811_122656_resized

មន្ត្រី​ខាងលើ​បន្តថា ការធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ខាងលើ​កំពុង​ធ្វើឡើង​ផ្គើន​និង​បំរាម របស់​សាលា​រាជធានី​ភ្នំពេញ​ចេញ​លេខ​១៦.​ស​.​ជ​.​ណ​.​រ​.​ក ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ស្តីពី​ការ បញ្ឈប់​ការជីក​រណ្តៅ​ដី រណ្តៅ​បូម​ខ្សាច់​និង​ការចាក់ដី​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ បន្ទាប់ពី មាន​ឧប្បត្តិហេតុ​ធ្លាក់​ឧ​ត្ថ​ម្ភា​គ​ច្រក នៅក្នុង​រណ្តៅ​ដី​ដ៏​ដែន​ជ្រៅ​មួយកន្លែង​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​កន្លងមក​ថ្មីៗ​នេះ​។​ ​ ​

ជុំវិញ​និង​បញ្ហា​ខាងលើ​កម្ពុ​ជាថ្មី​មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​អំពី​លោក​នុត ពុធ​ដា​រា អភិបាលខណ្ឌ ដង្កោ បានឡើយ​កាលពី​ម្សិលមិញ​តាមរយៈ​ទូរស័ព្ទ​ដោ​យខ​ល​ចូល​ហើយ​មិន​ទទួល​ឆ្លើយតប​។​ ​ ​សូមបញ្ជាក់ថា នៅក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​តំបន់​ជាយក្រុង​ខណ្ឌដង្កោ​កើតមាន​រណ្តៅ​ដី រណ្តៅ បូម​ខ្សាច់​ច្រើនជាងគេ សុទ្ធតែ​ជីក​កាយ​ខុស​បច្ចេកទេស​ទាំងអស់​។​ ​ ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ទាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់លើ​ពិសេស អភិបាល​រាជធានី ភ្នំពេញ​មេត្តា​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដើម្បី​មាន​វិធាន​ការបិទ​រណ្តៅ​ខាងលើនេះ​តែម្តងទៅ​បើ​ពុំ​ដូច្នោះ ទេ​ពលរដ្ឋ​ប្រាកដជា​រងគ្រោះ​ដោយសារ​ការរកស៊ី​រប​ស់​ក្រុម​ឈ្មួញ​ទាំងអស់​នេះហើយ​៕ ​