ជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ងកិច្ចបង្ក្រាប និងឃាត់ខ្លួននៅស្រុកកំពង់ ត្រឡាច

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលស្រុកកំពង់ត្រឡាច ចុះបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៥០នាទី នៅចំណុចភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ លី បញ្ញារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។ឈ្មោះ ម៉ឺយ កំសត់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិខ្លាក្រហឹម ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។ឈ្មោះ សុទ្ធ សិលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីសមគំនិត ជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។ឈ្មោះ ធួន ពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីសមគំនិតជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៤កញ្ចប់ទម្ងន់១២,១៣ក្រាម, ទូរស័ព្ទ ០៣គ្រឿង ,ម៉ូតូ ចំនួន ០២គ្រឿង។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕