ថ្នាក់ដឹកនាំអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត នៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំសហការី ក្រោមការចូលរួមពីលោក មូល ម៉ាប់ មេឃុំកន្ទួត នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ៥វត្ត ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃច័ន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ។

ដើម្បីឧទ្ទិសកុសលជូនចំពោះបុព្វការីជនមាន មាតា បិតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជន រួមជាតិទាំងឡាយណា ដែលបានចែកឋានទៅកាន់លោកខាងមុខ ។ 

ក្នុងនោះរួមមាន៖

_វត្តកែវសិក្ខាគីរីស្វារ: (ហៅវត្តប្រាសាទព្រះវិហារ) បច្ច័យវេរប្រគេនព្រះសង្ឃចំនួន ១.២៨០,០០០ម៉ឺនរៀល, អង្ករ ៦បេ, មី ១៤កេស, ទឹកសុទ្ធ ៣១យួ, ទឹកផ្លែឈើ ៤កេស, ខារាបាវ ២កេស, ទឹកស៊ីអ៊ីវ ២យួ, ទឹកត្រី ២យួ, ត្រីខកំប៉ុង ២យួ ។

_វត្តគីរីរុក្ខាសិលាទឹកធ្លាក់ បច្ច័យចំនួន ១លានរៀល, អង្ករ ៤បេ, មី ១០កេស, ទឹកសុទ្ធ ២០យួ, ខារាបាវ ២កេស, ត្រីខកំប៉ុង ២យួ ។

_វត្តសេរីមង្គល (ហៅវត្តកំប្រាក់) បច្ច័យចំនួន ៧០០០០០រៀល, អង្ករ ៤បេ, ទឹកសុទ្ធ ២០យួ, មី ១០កេស, ខារាបាវ ២កេស, ត្រីខកំប៉ុង ២យួ, ជូនលោកយាយលោកតាចំនួន ១៣នាក់ ក្នុងម្នាក់ៗ ទទួលបានបច្ច័យ១ម៉ឺនរៀល ។

_វត្តសាមគ្គីមុន្នីចារាម (ហៅវត្តចារ) បច្ច័យចំនួន ៧០០០០០រៀល, អង្ករ ៤បេ, មី ១០កេស, ខារាបាវ ២កេស, ទឹកសុទ្ធ ២០យួ, ត្រីខកំប៉ុង ២យួ, ជូនលោកតាលោកយាយ ៥នាក់ ក្នុងម្នាក់ទទួលបានបច្ច័យ ១ម៉ឺនរៀល ។

_វត្តចន្ទិការាម (ហៅវត្តកន្ទួត) បច្ច័យចំនួន ៧០ម៉ឺនរៀល, អង្ករ ៦បេ,មី ១៤កេស, ខារាបាវ ២កេស, ទឹកសុទ្ធ ២០យួ, ត្រីខកំប៉ុង ២យួ, ជូនលោកយាយលោកតាចំនួន ១៤នាក់ ក្នុងម្នាក់ទទួលបានបច្ច័យ១ម៉ឺនរៀល ។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា ស្របទៅនឹងបរិបទដែលប្រទេស ជាតិរបស់យើងកំពុងប្រឈម ទៅនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 ដោយតម្រូវឱ្យបងប្អូនជាពុទ្ធ សាសនិកទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់វិធានការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕ សួនលីណា