កម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាច់សោរកម៉ូតូក្នុងបុរីសៀងណាំង

0

សៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីប៉ុស្តិ៍ជ្រាវបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ន់ ស៊ី ភេទ ប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិ ឪឡោក ឃុំឪឡោក ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប ទីលំនៅបច្ចុប្បន្នភូមិឪឡោក ឃុំឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធនឹងករណី អំពើលួច(លួចម៉ូតូ០១) និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងីទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥.១៥នាទី នៅចំណុចក្រុមហ៊ុនទឹកពិសារបរិសុទ្ធ ឡឺ គូលេន ស្តិតក្នុងកែងផ្លូវលេខ១៣ ក្នុងបុរីសៀងណំា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជិន សារុំ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ ខណះជនរងគ្រោះកំពុងធ្វើការងារ នៅជាន់លើ។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខសៀមរាប 1N-6168 លេខតួ និងលេខម៉ាស៊ីន 8915940 ក្រោយធ្វើសកម្មភាពលួចម៉ូតូបានហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចយើង បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចហើយ យើងបានចុះធ្វើការស្រាវជ្រាវដល់ទីកន្លែងកើតហេតុ និងធ្វើការកំណត់មុខសញ្ញាបានធ្វើការសហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលមានព្រំប្រទល់ជាប់គ្នានឹងក្រុងសៀមរាប ។ សមត្ថកិច្ចបន្តែមថា លុះឈានមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង កំពុងចេញល្បាតនៅតាមភូមិសាស្រ្ត ក៏ប្រទះឃើញ ជនសង្ស័យឈ្មោះ ស៊ន់ ស៊ី កំពុងជិះម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយបានឃាត់ជនសង្ស័យខាងលើយកមកធ្វើការសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ស្មី មិនស្គាល់ត្រកូល ភេទប្រុស មានទីលំនៅម្តុំខាងក្រោយវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតមែន ។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ក្រោយបានធ្វើតេស្ត៍រកសារធាតុញៀនពិនិតទឹកនោមជនសង្ស័យលទ្ធផលវិជ្ជមាន ជនសង្ស័យមិនទាន់បាន យកសំណាករក ជម្ងឺកូវីដ-១៩ ឡើយទេ៕