ព្រៃផ្សៃម្លេះទេបុរសម្នាក់យកដំបងឈើជ្រុងមកវ៉ៃប្រពន្ធមួយដំបងចំក្បាលបណ្តាលឲ្យភ្លាមៗនៅនិងកន្លែងកើតហេតុ

កំពង់ធំ=បុរសស្រវឹងខួបម្នាក់យកដំបងឈើជ្រុងមកវ៉ៃប្រពន្ធមួយដំបងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ចំណែកបុរសជាប្តីដែលជាជនសង្ស័យត្រូវសម្ថកិច្ចឃាត់ខ្លួន អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើង
ថ្ងៃទី១៤-១០-២០២១វេលាម៉ោងប្រហែល១២និង០០នាទីនៅផ្ទះជនរងគ្រោះស្ថិត ភូមិទំអរឃុំទំរីងស្រុកសណ្តាន់ ខេត្តកំពង់ធំ ជនសង្ស័យជាប្តីឈ្មោះភោគ រ៉ា អាយុ៤២ឆ្នាំមុខរបរ(កសិករ)នៅភូមិឃុំស្រុកកើតហេតុខាងលើបានយកកំណាត់ឈេីជ្រុងវាយទៅលេីប្រពន្ធចំក្បាលលេីត្រចៀកផ្នែកខាងស្តាំបណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ។
– ជនរងគ្រោះឈ្មោះ កែ អេម អាយុ៤៦ឆ្នាំ មុខរបរ(កសិករ)នៅភូមិឃុំស្រុកកើតហេតុខាងលើ។
– មូលហេតុៈផឹកស្រាជាប្រចាំមានសតិមិនគ្រប់គ្រាន់(ខូចសសៃប្រាសាទ)។
+ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់កសាងសំនុំរឿងតាមនិតិវិធី។សាកសពស្រ្តីរងគ្រោះសម្ថកិច្ចប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕អ៊ុងសំអាត