​​ក្មេងស្រី​អាយុ​២​ឆ្នាំ​ធ្លាក់​ចូលក្នុង​ពាងទឹក​ស្លាប់​នៅ​ឃុំ​ខ្ពប​អា​ងាវ​

0

កណ្តាល ៖ ក្មេងស្រី​អាយុ​២​អោន​យក​កាទឹក​ដាំ​ក្បាល​ច្រមុជ​ចូលក្នុង​ពាងទឹក​ស្លាប់​យ៉ាង​អាណោច អា​ធម៌ ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤ នៅ​ឃុំ​ខ្ពប​អា​ងាវ ស្រុក​លើកដែក ខេត្តកណ្តាល នៅផ្ទះ​អ៊ំ​របស់​ក្មេងស្រី​រងគ្រោះ ។​ ក្មេងស្រី​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ពាងទឹក​ឈ្មោះ ជូ គឹម​រ៉ុង ភេទ​ស្រី អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​1

តាម​ការរៀបរាប់​ពី​អ៊ំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​រៀងរាល់ថ្ងៃ​ក្មួយ​ស្រី​តូច​របស់គាត់​តែងតែ​មកលេង​ផ្ទះ​គាត់​ប្រហែលជា​ក្មួយ​ស្រី​រូបនេះ​អោន​យក​កាទឹក​ដើម្បី​ដងទឹក​ផឹក ចៃដន្យ​ដាំ​ក្បាល​ច្រមុជ​ឈ្លក់ទឹក​ស្លាប់​តែម្តង ។​ នៅក្នុង​ថ្ងៃកើតហេតុ​អ៊ំ​បង្កើត​ក្មេងស្រី​រងគ្រោះ​បាន​បាត់​ក្មួយ​អត់​ឃើញ គាត់​បាន​ដើររក​មើល​តាម​ផ្ទះ​អ្នកស្រុក​ជិតខាង និង​ដើរ​មើល​ជុំវិញ​ផ្ទះ​របស់គាត់​នៅតែ​អត់​ឃើញ ។ ពេលនោះ​គាត់​មិន​អស់​ចិត្តបាន​ដើរ​អើតមើល​ក្នុង​ពាងទឹក​ស្រាប់តែ​ប្រទះឃើញ​ក្មួយ​ស្រី​សំណ​ប់​ចិត្ត​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ពាងទឹក​បាត់ទៅហើយ ៕