សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ 2 នាក់រួមនឹងថ្នាំញៀនចំនួន 6 កញ្ចប់

កំពង់ឆ្នាំង÷អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមអិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ទៅម៉ោង 2:00 រសៀលថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2021នេះ

កម្លាំងភ្នែកប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវីរៈសេនីឯកហ៊ុលវាសនាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង។

ចុះបង្ក្រាបករណីរក្សាទុកជួញដូរនិងផ្ដល់ទីតាំងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនៅចំណុចមុខវត្តកំពង់អុស ស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់។

លោកវីរៈសេនីយ៍ឯកហ៊ុលលវាសនាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះ

១ឈ្មោះយៀនសុខភិរក្យភេទប្រុសអាយុ 24 ឆ្នាំរស់នៅភូមិកំពង់អស់សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

២ឈ្មោះអាំ សុជាភេទប្រុសអាយុ 20 ឆ្នាំរស់នៅ ភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំញៀនចំនួន 6 កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធីច្បាប់។