ស្លាប់ម្នាក់ ផ្ទះ៦ខ្នងបាក់លិចចូលទឹក និង១៥ខ្នងរបើកដំបូល ដោយគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់កុមារីម្នាក់ស្លាប់បាត់ បង់ជីវិត ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងបាក់លិចចូល ក្នុងទឹក និងផ្ទះ១៥ខ្នងផ្សេងទៀតរបើកដំបូលដោយ សារគ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង  ១៧និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ

នៅភូមិពាមខ្នង ឃុំផ្លូវទូក  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលឲ្យខូចខាត ក្រទ្បាប់ផ្ទះប្រជា ពលរដ្ឋលិចទៅក្នុងទឹកបាត់អស់ចំនួន០៦ខ្នង និងរបើកដំបូលអស់ចំនួន១៥ ខ្នង និងស្លាប់ក្មេងស្រីម្នាក់ ។

ក្មេងស្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះហុន ណាវី អាយុ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង