ឯកឧត្តម ងួនរតនៈ អញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ

 

(កំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ថ្លែងក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច ប៉ុន្តែអាចជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ និងអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងជនជាតិខ្មែរនិងបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ បានយ៉ាងរហ័ស មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុ ដែលបានកំណត់នោះទេ ថែមទាំងប្អូនៗកុមារតូចៗត្រូវបានផ្ដល់ ឱកាសទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ជាហូរហែរបន្តបន្ទាប់ទៀត។ ទាំងនេះពិតជាបានស្តែងអោយឃើញពី ការគិតគូរ ការយកចិត្ត ទុកដាក់ នឹងការទទួលខុសត្រូវខ្ពស់របស់ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា ជូនចំពោះប្រជាជាតិទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេង អនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលគឺ បីកុំ នឹង បីការពារ ទោះបីបានទទួលវ៉ាក់សាំងរួមហើយក៍ដោយ។