ឯកឧត្តម ជេត ណារ៉ែននិង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក

ឯកឧត្តម ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

     ឯកឧត្តមមានប្រសាសន៍បន្តថា ក្រុមការងាររាជរដ្ឋាភិបាល 

ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។ឯកឧត្តម ជេត ណារ៉ែន ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្តនូវវិធានការ ៣ ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕ដោយ៖ឃិន គន្ធា