សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ យក​ប្រេងម៉ាស៊ូត​ជូន​ប្រជាពលរដ្ឋ​បូមទឹក​ដាក់​ស្រែ​នៅ ស្ថានីយ៍​ចំនួន ២ នៅក្នុង​ឃុំ​សំបួរ​

0

​ ​ ​នៅ​ព្រឹក​ថ្ងៃទី​២៤.០៨.២០១៤ លោក ស្រី បេន ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ និង​ជា​ប្រធានកិត្តិយស និង លោកស្រី នូ សុវណ្ណនី អភិបាលរង​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួម​ដម​ណើ​រ​ជាមួយ​មន្ត្រី​ក្រោម​ឳ​វាត បាន​នាំ​ណោ​យ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ជា​ប្រេងម៉ាស៊ូត​ចំនួន ៤០០​លីត្រ នៅ​ស្ថានីយ៍​ពុត​សាំ មន្ទីរ​កសិកម្ម ខេត្តតាកែវ ជួយឧបត្ថម្ភ ៣០០​20140824_102755

លីត្រ​បន្ថែមទៀត និង ស្ថានីយ៍​មួយកន្លែង​ទៀត បាន​ឧបត្ថម្ភ​ដូចខាងលើ យោងតាម​សំដី​លោក ជី ជឹម មេឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ បានអោយដឹង​ផងដែរ​ថា នៅ​រដូវវស្សា​ឆ្នាំនេះ​នៅ​ទឹកដី​ឃុំ​សំបួរ​យើង​បាន​នឹង​កំពុង​ជួបប្រទះ​គ្រោះ រាំ​ស្ងួត​ចំពេល​ដក​ស្ទួ​ង​ហើយ​ស្ថានីយ៍​បូមទឹក ពត់​តា​សាម់ បំរើអោយ​ស្រោចស្រប់ លើ​ផ្ទៃដី ១៥៣៤​ហិច​តា នេះ​ជា​ប្រឡាយ​មេ ហើយ លោក​បាន​ថ្លែងអំណរគុណ​ដល់​អស់លោក លោកស្រី​ប្រធាន អនុប្រធាន សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ បាន​យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភ ជានិច្ច អោយ​តែមាន​គ្រោះមហន្តរាយ​ផ្សេងៗ កើតមាន​នៅទីណា​ក៏ដោយ គឺមាន​តែ​កាក​កា​បាទ​ក្រហម ទេ ដែល​បាន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ យើង​ទាំង​ថ្នាក់លើ​រហូតមកដល់​ថ្នាក់ក្រោម មិន​ថា ពេលនេះ រឺ​ឆ្នាំនេះ ទេ ជា​រៀង​រាក់​ឆ្នាំ​គឺ​ជួយ​រហូត​។20140824_102246

លោក ស្រី បេន ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ និង​ប្រធានកិត្តិយស បាន​មានប្រសាសន៍​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​សំបួរ​នេះ​ថា ៖ ថ្ងៃនេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​យើង បាន​ពាំ​នាំយក​អំណោយ ជា​ប្រេង​មក​ជូន​បងប្អូន កំពុង​ជួប​គ្រោះធម្មជាតិ គឺ រាំងស្ងួត អោយចំ​រដូវ​ដក​ស្ទួ​ង​ស្រូវវស្សា ហើយ​អំណោយ​ទាំងអស់នេះ​ជា​អំនោយ របស់​សម្តេច​បណ្ឌិត ប៊ុន រ៉ានី ជា​ប្រធាន​បាន​ផ្តល់ជូន​បងប្អូន​នា​ឳ​កាស​នេះ​ផងដែរ​ចំនួន ២ ស្ថានីយ៍ ត្រូវ​ជូន ៧០០​លីត្រ ហើយ អំណោយ​ទាំងនេះ​ទោះជា​តិចតួច​ក្តី​ក៏បាន​ជួយ​រំលែក​ទុក្ខ​មកដល់​បងប្អូន​ដែរ នេះ​ជា​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់ យើង គាត់​តែងតែ​គិតគូ​នឹករលឹក​មកដល់​បងប្អូន​ជានិច្ច​។​