​ចោរលួច​កាច់​សោរ​ម៉ូតូ​ម្នាក់ ត្រូវបាន​ម្ចាស់​ក្របួច​ជាប់​ប្រគល់អោយ​ប៉េអឹម​ខេត្តតាកែវ​

0

  ​ចោរ​ដើរ​លួច​កាច់​សោ​រក​ម៉ូតូ​យ៉ាងសកម្ម​ម្នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​ដេញចាប់បាន​ប្រគល់អោយ​ប៉េអឹម​ខេត្តតាកែវ ភ្លាមៗ ខណៈពេល​វត្ថុ តាង​នៅក្នុង​ដៃ​ជនសង្ស័យ​។ លោក ចាន់ ជៀប នាយការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្ម​ទ​ណ្ឌ័ រាជ​អាវុធហត្ថ​ខេត្តតាកែវ បាន អោយរ​ស្មី​កម្ពុជា​ដឹងថា ៖ ជនសង្ស័យ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ចាប់បាន​ប្រគល់អោយ​នាពេលនេះ​មានឈ្មោះ​ថា ម៉េ​ន សុ​បុត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​

ភូមិ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃ​ស្នាក់នៅ​ភូមិ តា​ងួន សង្កាត់​កា​កាប ខ​ណ្ឌ័ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ ហើយ​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ជនរងគ្រោះ ម៉ាក សង់​សេរី ១២៥ . ០១០ ពាក់​ស្លាក​លេខ តាកែវ​. 1D-4915 ជា​កម្ម​សិទ្ធ​របស់​ជន​រងគ្រោះ ឈ្មោះ កែក ឈិន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ ប្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ . ករណី​ខាងលើនេះ​បានកើត​20140823_154509

ឡើង​ពី​វេលា​ម៉ោង​១៣.៤៥​នាទី ថ្ងៃទី​២៣.០៨.២០១៤ នៅ​ចំណុច​ភូមិ​ប្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ បើតាម​សំដី​ជនរងគ្រោះ​គាត់​បាន​និយាយថា ៖ ម៉ូតូ​របស់គាត់​បញ្ឈរ ទុក​នៅក្បែរ​មាត់ច្រក​ផ្ទះ​របស់គាត់​ហើយ​មាន​មនុស្ស​នៅ​ទីនោះ​ច្រើន​ទៀតផង​ដែរ មិនគួរ​ចោរ​រួប​នេះ​វា​ហ៊ាន​មក​កាច់​សោ​រក យក​ទាំង កណ្តាល​ថ្ងៃ​របៀបនេះ​សោះ ហើយ​កន្លែង​ខ្ញុំ​ទុក​ក្បែរ​មាត់ច្រក​នឹង​រាល់ថ្ងៃ ស្រាប់តែ​ថ្ងៃនេះ​ក្រលេក​

មើលទៅ​ស្រាប់តែ​អ្នកលេង​គេ​កាច់​សោរ​ហើយ​ជិះ ម៉ូតូ​ចេញទៅ រួច​គាត់​បាន​ដេញ​ពីក្រោយ​ហើយ​ស្រែកថា ៖ ចោរ ៗ ពេលនោះ​បងប្អូន​ជិតខាង​បាន​ជួយ​ដេញ​ស្ទាក់ចាប់ បានតែ​ម្តង បានប្រគល់​ជូន​ប៉េអឹម​ខេត្តតាកែវ​យកទៅ​ធ្វើការ​សាកសួរ​ដើម្បី​ក៏​សាង​សំនុំរឿង​ដើម្បី​បញ្ចូនទៅ​អោយ​សាលាដំបូង​ខេត្ត តាកែវ ចាក់​ការ​បន្តទៀត ។​