ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែសីហា​ទិសដៅ​ខែកញ្ញា​ឆ្នាំ​២០១៤ របស់​កងរាជអាវុធហត្ថ​ខេត្តតាកែវ​

0

​ ​នៅ​ព្រឹក​ថ្ងៃទី​២៥.០៨.២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ អញ្ជើញ​ជា​អ​ថិ​ប​តី​ក្នុង ពិធី កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា និង​លើ​ទិសដៅ​អនុវត្តន៍​ការងារ​ខែកញ្ញា​ឆ្នាំ​២០១៤​បន្តទៀត​។ កិច្ចប្រជុំ​នេះ​ផងដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​ស្រុក​ទាំង​៩ និង​ក្រុង​១ ។ 20140825_084358

លោកនាយ​ការិយាល័យ​ទាំងអស់​ចំណុះអោយ ទីបញ្ជាការ​ខេត្តតាកែវ​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​មាន ប្រសាសន៍ថា ៖ យើង​បាន​អនុវត្តន៍​ការងារ​ខែ​កន្លងមកនេះ​ហើយ​យើង​ឃើញថា​បានល្អ​ប្រសើរ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង ត្រូវតែ​បន្ត​អនុវត្តន៍​ការងារ​និង​យកចិត្តទុកដាក់​អោយបាន​ល្អិតល្អន់ និង​មានការ​ទំនាក់​ទំនងជា​មួយ​អាជ្ញា​ធ័​រ​មូលដ្ឋាន​របស់​គ្រប់គ្រង អោយ​កាន់តែ​ស្និត​ស្នាល​រវាង​អាជ្ញា​ធ័​រ និង​កងកម្លាំង និង​គោរព​វិន័យ​បទបញ្ជារ​ផ្ទៃក្នុង​របស់​កងទ័ព​អោយ​ល្អ​ជួយសង្គ្រោះ​បងប្អូន ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​កើតឡើង​នៅតាម​បណ្តា​មូលដ្ឋាន ។ 20140825_084431

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​បាន​មានប្រសាសន៍​បន្តថា ៖ ហាម​ដាច់ខាត​ក្នុង​ម៉ោង​ធ្វើការ​ត្រូវ​ពាក់​ឯកសណ្ឋាន​អោយបាន​គ្រប់គ្រាន់​ត្រឹម​ត្រូវជា​កងកម្លាំង​ហើយ តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០ ត្រូវ​ត្រៀមលក្ខណៈ​សង្គ្រោះ និង​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រង​ហើយ​ក្តាប់​អោយ​កាន់តែ ណែណ​នៅ​រាល់​សកម្មភាព​ទាំងឡាយ ងាយស្រួល និង​ទប់ស្កាត់ និង រាយការណ៍​ជាបន្ទាន់​មក​ទីបញ្ជាការ​ខេត្ត ហើយ​ហាម​ដាច់ខាត នៅ​រៀងរាល់​ល្ងាច​ផឹកស្រា​ស្រវឹង​ពេល​មាន​អ្វី​កើតឡើង​ជួបតែ​អ្នក​ស្រវឹង បើ​យ៉ាងនេះ​បាត់បង់​នូវ​វិន័យ​

កងកម្លាំង ដូច្នេះ នាយ​អាវុធ ហត្ថ ពល​អាវុធហត្ថ ទាំងអស់​ត្រូវ​ដុះក្អែល​ដោយ​ខ្លួនឯង​ព្រោះ​ដល់​ដំណាក់​ការ​នេះ​ទៅហើយ​ត្រូវ​ចេះ​ធ្វើការ​ដោយមាន​ការប្រុងប្រយ័ត្ន បំផុត និង​យកចិត្តទុកដាក់​ផ្តោតទៅលើ​ដីធ្លី​ទីបញ្ជាការ​របស់ខ្លួន​នៅតាម​បណ្តា​ស្រុក​នីមួយៗ អោយមាន​ឯកសារ​ច្បាស់លាស់ ដើម្បី ចម្លង​ជូនទៅ​ផ្ទៃ​ប្រទេស ហើយ​គ្រប់​អាវុធជាតិផ្ទុះ​អោយបាន​ត្រឹមត្រូវ​។​

20140825_084358