យុវជន ២​នាក់ ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​បុក​រះ​ម៉ូតូ ២​គ្រឿង រួច​ជ្រុល​ទៅបុក​ហាង​លក់​គ្រឿងក្លែម ស៊ុប​៥១ រង​ការខូចខាត​

0

​ភ្នំពេញ ៖ យុវជន​២​នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​C125 ពណ៌​ខ្មៅ​១​គ្រឿង បើក​គេច​ពី​កង់​មួយគ្រឿង​ហើយក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង​ដែល​ចត​នៅមុខ​ចិញ្ចើមផ្លូវ រួច​អូស​ទៅបុក​ហាង​ស៊ុប​៥១ លក់​គ្រឿងក្លែម​បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​អស់​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ ​

ប្រភព​ព៏​ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​គេ​បានឃើញ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ កំពត 1A-5462 បានធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ពី​ទិសដៅ​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយ​ពួកគេ​ជិះ​ក្នុង​ល្បឿន​លឿន​ពេក​ក៏​វាក់​អឺ​ជាមួយនិង​កង់​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​ស្របគ្នា

ហើយ​បានគេច​ចង្កូត​ម៉ូតូ​បណ្ដាលឱ្យ​ទៅបុក​និង​ម៉ូតូ​២​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-2389 និង​មួយគ្រឿង​ទៀត​ម៉ា​កវេ​វ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1L-8429 ដែល​លើ​ចិញ្ចើមផ្លូវ​ហើយក៏​អូស​ទៅបុក​និង​កន្លែង​លក់​ស៊ុប​និង​គ្រឿងខ្លែម​យីហោ ស៊ុប​៥១ នៅជាប់​និង​ផ្លូវ​នោះ​បណ្ដាលអោយ​ខ្ទេច​រង​ការខូចខាត​ស្ទើ​ទាំងស្រុង ហើយ​ចំណែក​យុវជន​ជិះ​ម៉ូតូ​បង្ក​ហេតុនេះ​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ផងដែរ​។​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​និង​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​៕ ​01 02