គិតត្រឹមរសៀលថ្ងៃទី១៤ ខែ ធ្នូឆ្នាំ ២០២១ករណីបង្ក្រាបគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀន កើនឡើងដល់ជាង ២តោន រួមទាំងធាតុផ្សំប្រមាណ ៨៤តោន

0

កំពង់ស្ពឺ៖សន្និសិទកាសែតនានៅរសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២១នេះ ​​​នាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នង ការ រង នគរបាល ជាតិ បានឱ្យដឹងថា ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំមិនធ្លាប់មានមួយនេះ ក៏មាន ការ ផ្ដល់ព័ត៌មានពីអាជ្ញាធរចិន ហើយកម្លាំងបានប្រើប្រាស់ពេលវេលាជិត ៣ខែ ទើបបង្ក្រាបបាន ដោយក្នុងប្រតិបត្តិការនេះប្រើពេលត្រឹមប្រមាណ១២ម៉ោងប៉ុណ្ណោះ។ជាជំហ៊ានដំបូងបង្ក្រាបគ្រឿងញៀនបានចំនួន ១ ៤៨៤គី ឡូក្រាម និងរកឃើញជាបន្តបន្ទាប់ជាង ៧៥០គីឡូក្រាមទៀត ដែលធ្វើឱ្យគ្រឿងញៀនកើនដល់ជាង ២តោនរួមនិងសារធាតុផ្សំប្រមាណ ៨៤តោនផងដែរ។ទន្ទឹមនឹងនេះក៏បានចាប់ខ្លួនជនសង្ស័យជាង១០នាក់(ស្លាប់ ម្នាក់) ក្នុងនោះមាន៤នាក់ ពាក់ព័ន្ធនឹងករណីនេះ ដែលជាជនជាតិចិនដីគោក និងចិនតៃវ៉ាន់។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួននៅក្នុងមន្ទីរគ្រឿងញៀន ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ព្រោះជាករណី ទ្រងទ្រាយធំមិនធ្លាប់មាន និងវត្ថុងតាងគ្រឿងញៀនទាំងអស់ នឹងធ្វើការដុតកម្ទេចចោលដាច់ដោយឡែកពីគេ ដោយសារមានចំនួនច្រើន។

សូមបញ្ជាក់ថាករណីបង្ក្រាបករណីគ្រឿងញៀនទ្រងទ្រាយធំខាងលើនេះកម្លាំងសមត្ថកិច្ចចម្រុះនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានធ្វើឡើង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នៅត្រង់ចំណុចចំលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលាខេត្តព្រះសីហនុខណៈក្រុមជូញ ដូរគ្រឿងញៀនព្យាយាមដឹកជញ្ជូនគ្រឿងញៀនដ៏ច្រើនចេញពីរោងចក្រក្រុម ហ៊ុនដំណាប់ស្វាយ យីហោ រីចហ្វាមអេស៊ាឯ.ក (ក្រុមហ៊ុនចិន)ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ដែលជាទីតាំង ផលិតគ្រឿងញៀន)  ដោយករណីនេះក្រុមជនជូញដូរ គ្រឿងបានធ្វើបាញ់រះមកលើសមត្ថកិច្ច ហើយកម្លាំង ក៏បាញ់ តបត វិញ ធ្វើឱ្យជនសង្ស័យម្នាក់បានស្លាប់នៅនឹងកន្លែង៕