ខ្មាន់កាំភ្លេីងបាញ់សម្លាប់បុរសជនជាតិចិនម្នាក់ស្លាប់ ដោយមិនដឹងមូលហេតុ

រាជធានីភ្នំពេញ ៖  បុរសម្នាក់ជាជនជាតិចិន  ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម  ដោយសង្ស័យរឿងគំនំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោហ១១និង៣០នាទីយប់  ថ្ងៃទី៩  ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុច

សណ្ធាគារ ស៊ីធីខមហ្វត ភូមិចំការឱឡឹក2សង្កាត់កាកាប២  ខណ្ឌពោធិ៍សែនជ័យ។ 

       ជនរងគ្រោះឈ្មោះ zhao song ភេទប្រុស អាយុ42 ជាជនជាតិចិន ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUONJ THAO អាយុ38ឆ្នាំ ជាជនជាតិវៀតណាម។  ដោយជនរងគ្រោះបើកបររថយន្ដម៉ាក Rangrover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W8261 

      បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា  នៅមុនពេលកើតហេតុ  ជនរងគ្រោះបានបើករថយន្តមកពីហូបបាយ ហូបរួច មកសណ្ធាគារវិញពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វាអោយរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វា គាំងមិនអាចបេីកបាន ក្រោយមកក៏មានជនសង្យ័យបានដើរ

មកហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុដោយត្រូវផ្នែកពោះចំនួន៥គ្រាប់និងចំដៃខាងឆ្វេងចំ នួន៣គ្រាប់ ។

         ក្រោយពីធ្វើសកម្មភាពរួច  ជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់។  ដោយឡែកសពជនរងគ្រោះ  ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ  រួចយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច្ច័យ  និងស្រាវជ្រាវបន្តទៀត៕