សាលាបឋមសិក្សាអូរតាសេកស្ថិតនៅក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២

0

ខេត្តព្រះសីហនុ៖ លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្មនិងជា អនុប្រធានក្រុមការងារចុះជួយឃុំ អូរ ឧកញ៉ាហេងនៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២បានចូលរួម បើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២១-២០២២ សាលាបឋមសិក្សាអូរតាសេក ស្ថិតនៅក្នុង ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

លោកហែម ហុន នាយកសាលាបឋមសិក្សាអូរតាសេក បានឲ្យដឹងថា សាលាមានសិស្សសរុបចំនួន ២៩៣ នាក់ស្រី ១២៩នាក់មានអគារសិក្សា១ខ្នង មាន ៥ បន្ទប់ មានលោកគ្រូអ្នកគ្រូចំនួន ១១ នាក់ស្រី៤នាក់ ។មានប្រសាសន៍នៅក្នុងឱកាសនោះលោក ឈុន សារុំអនុប្រធានសភាសភាពាណិជ្ជកម្មខេត្តនិង ជាអនុប្រធាន ក្រុម ការងារចុះជួយឃុំអូរឧកញ៉ាហេងបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែ យក ចិត្តទុកដាក់ក្នុងវិស័យអប់រំ ។ យើងដឹងហើយថា ស្ថិតក្នុងបរិបទដែលពិភពលោក ទទួលរងការវាយប្រហារ និង គំរាមកំហែងពីជំងឺកូវីដ១៩ ដ៏កាចសាហាវប្រទេសកម្ពុជាក៏បានទទួលរងផលប៉ះពាល់ជាច្រើនលើវិស័យសំខាន់ៗ ក្នុងនោះវិស័យអប់រំ ក៏ត្រូវបានរាំងស្ទះក្នុងដំណើរការរបស់ខ្លួន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ សិស្សានុសិស្ស។ ប៉ុន្តែដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពីលោកបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានធ្វើឱ្យវិស័យអប់រំ យុវជន និង កីឡានៅទូទាំងប្រទេស ធានាបាននូវគុណ ភាពដែលអាចទទួលយកបាន ។ អ្វីៗទាំងអស់នេះ ក៏កើត ចេញពីការខិតខំប្រឹងប្រែង ប្រកបដោយមនសិការ វិជ្ជា ជីវៈរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ហើយបទពិសោធ ដ៏លំបាកលំបិន និងស្មុគ្រស្មាញ ដែលយើង ទទួលបានពីជំងឺកូវីដ១៩ បានធ្វើឱ្យយើងរឹងមាំ ពិសេស ធ្វើឱ្យប្រជា ជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ បានកែទម្លាប់មកចេះធ្វើអនាម័យ និងចេះថែ រក្សា សុខភាពការពារពីជំងឺ នានា ។

លោកអនុប្រធានក្រុមការងារចុះជួយ ឃុំអូរឧកញ៉ាហេងក៏បានបន្ថែមថា ឆ្នាំសិក្សា ២០២១-២០២២ ជា មួយគ្នានេះ ដើម្បីឱ្យដំណើរនៃការ រៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និង និរន្តរភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង/ស្រុក និង គ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេចនូវសម្ភារៈអនាម័យ ម៉ាស់ អាល់កុល ដែល សាប៊ូ ឧបក រណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និង ប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ ។ ហើយមន្ទីរក៏ដូចជា លោកគ្រូ អ្នកគ្រូទាំងអស់ សូម ប្តេជ្ញា យ៉ាងមុតមាំ បំពេញភារកិច្ចឱ្យបានល្អ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន ប្រកបដោយមនសិការ វិជ្ជាជីវៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ភាព សមត្ថភាព និងគុណធម៌ ជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង និងដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការអភិវឌ្ឍពីប្រទេសដែលមាន ចំណូល មធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជា ប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០ ។

សូម បញ្ជាក់ផងដែរថា ក្នុងឱកាសនោះផងដែរ លោក ឈុន សារុំ អនុប្រធាន សភាពាណិជ្ជកម្មខេត្តនិង លោក ឧកញ៉ា វណ្ណ សុខ ហេងអនុប្រធាន សភាពាណិជ្ជកម្មខេត្ត ឧបត្ថម ថវិការមួយលានរៀល ជូនសាលាបឋមសិក្សា អូតាសេក៕(ដោយ នាគសមុទ្រ)