យុវជន​ម្នាក់​ផឹក​ថ្នាំពុល​ធ្វើអត្តឃាត ព្រោះតែ​សង្សារ​សុំ​បែក

0

​ប៉ៃលិន ៖ ដោយសារ​មាន​ការគិត​ខ្លី​បណ្តាល​ឲ្យ​យុវជន​ម្នាក់ សំងំ​ផឹកថ្នាំ​បាញ់​ស្មៅ ក្រោមផ្ទះ​ម្នាក់ឯង​ធ្វើអត្តឃាត ប៉ុន្ដែ​មិន​បាន​សម្រេច​នោះទេ ព្រោះតែ​ថ្នាំ​ធ្វើទុក្ខ​ខ្លាំងពេក  ត្រួវបាន​ក្រុមគ្រួសារ​ជួយ​ដឹក​បញ្ជូន ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ហេតុការណ៍​យុវជន​គិត​ខ្លី​ប៉ង​សម្លាប់ខ្លួន​នេះ

បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅវេលា​ម៉ោង​១១​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។​
​យុវជន​រងគ្រោះ​ឈ្មោះ ឈួន សុខ អាយុ​២២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូម‍ិ ឃុំ កើតហេតុ​ខាងលើ ។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ក្រោយមក​ក៏​រត់​ចូល​ទៅ​ក្រោមផ្ទះ សំងំ​ផឹក​ថ្នាំពុល បម្រុង​ធ្វើ​អត្តឃាត ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​ថ្នាំ​ធ្វើទុក្ខ​ខ្លាំងពេក​ក៏​ស្រែក​ឲ្យ​បងប្អួន​ជួយ ឃើញ​ដូច្នេះ ក្រុមគ្រួសារ​បាន​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ប្រភព​បន្តថា​៖ ពេល​ដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បាន​ជួយ​សុល​ទឹក​លាង​សម្អាត​ក្នុង​ក្រពេះ ឲ្យបាន​ស្អាត ហើយ​ជនរងគ្រោះ​ក៏​បាន​ដឹងខ្លួន​ឡើង​វិញ ។ 
​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បានឲ្យដឹងថា​៖ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​និយាយ​ទូរស័ព្ទ ជាមួយ​សង្សារ​ខ្លូន ពេលនោះ​នាង​ជា​សង្សារ​ដែល​ខ្លួន ស្រឡាញ​ស្មើ​ជិវិត បែរ​ជា​សុំ​បែក​ផ្លួវ​ពី​ជនរងគ្រោះ ។ ប្រភព​បន្តថា​៖​ក្រោយមក​ជនរងគ្រោះ​បាន​ឃើញ សង្សារ​របស់​ខ្លួន​ជិៈ​ម៉ូតូអោប​ចង្កេះមនុស្ស​ប្រុស​ផ្សេង​ទៀត ពេល​នោះ​រូបគេ​បាន​ស្ទាក់​សួរ ត្រួវបាន​នាង​ជា​សង្សារ​និយាយថា ជា​បង​ជីដូន​មួយ​របស់​នាង ព្រមទាំង​និយាយ​លេប​ខាយ​ថា​ធ្លាប់​ស្គាល់​ចិត្ត ស្គាល់​ថ្លើម​គ្នា និង​មាន​ម៉ូតូ​ល្អៗ​ជិៈ ,​ជា​កូនអ្នកមាន​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ​ផងដែរ  ដោយ​ឃើញ​នារី​ដែល​ខ្លួន​ស្រ​សា​ញ ដាច់ចិត្ត​សុំ​បែកផ្លួវ ជនរងគ្រោះ​មាន​ការ​តូចចិត្ត​ជាខ្លាំង ទើប​ផឹក​ថ្នាំពុល​ដើម្បី​បញ្ចប់ជីវិត ។ ជនរងគ្រោះ​បន្ត​ទៀត​ថា​៖ រូបគេ​បាន​ផឹក​ថ្នាំពុល​អស់​ចំនួន​២​គម្រប​ប៊ីដុង ជា​ប្រភេទ​ថ្នាំ​ទឹក​ឃ្មុំផលិត​នៅ​ប្រទេស​ថៃ ហើយ​ពេល​ផឹក​ចូល ធ្វើឲ្យ​គេ​មានអា​ការវិលមុខ​ក្អួតចង្អោរ​ក្ដៅ​ក្រហល់ក្រហា​យ​ទើប​ស្រែក​ឱ្យ​ក្រុមគ្រួសារ​ជួយ​តែ​ម្តង​៕​

1