​​កសិករ​ប្រថុយ​បាញ់ថ្នាំ​សំលាប់​ស្មៅ​បើ​នៅតែ​បន្ត​គ្មាន​ភ្លៀង​ឆ្នាំនេះ​ទិន្នផល​ស្រូវ​គ្មាន​ឡើយ​

0

​បន្ទាយ​មាន​ជ័​យៈ​ស្រប​ពេលដែល​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ​កំពុងតែ​ជួប​និង​គ្រោះរាំងស្ងួត​ស្មៅ​កំពុង​លូតលាស់​ល្អ​ជាង​ដំណាំ​ស្រូវ​ធ្វើអោយ​កសិករ​បង្ខំចិត្ត​ប្រើ​ថ្នាំ​គីមី​បាញ់សំលាប់​ស្មៅ​និង​អាច​ប៉ះពាល់​ដល់​ស្រូវ​ប្រសិន​ណា​គ្មាន​ភ្លៀង​។​ លោក សៀក ធា អាយុ​30​ឆ្នាំ​រស់នៅ​ភូមិ​1​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោ​ភ​ណ័ ជាមួយនិង​ប្អូនប្រុស​ម្នាក់ទៀត​ដែល​កំពុងតែ​ដងទឹក​លាយថ្នាំ​លើ​គោយន្ត​កន្ត្រៃ​នៅជាប់​និង​ផ្លូវជាតិ​ក្បែរ​ស្រែ​ក្នុងភូមិ​សាលា​ក្រហម​ឃុំ​សំរោង​ស្រុក​អូរជ្រៅ​បានអោយដឹងថា​គាត់​បាន​ជួល​ស្រែ​ពី​ឪពុកមារ​ចំនួន​5​ហិតា​រយះពេល​8​ឆ្នាំ​ដោយ​1​ហិតា​ជួល​ក្នុងតម្លៃ​2000​បាត​។​photo 1

លោក​បន្តថា​ការធ្វើ​កន្លងមក​ឆ្នាំ​ខ្លះ​បាន​ទិន្នផល​ឯ​ឆ្នាំ​ខ្លះ​មិន​ទទួល​បានទេ​ដោយសារតែ​គ្រោះធម្មជាតិ​ជាពិសេស​រយៈពេល​3​ឆ្នាំ​ជាប់​គ្នា​នេះ​គឺមាន​គ្រោះទឹកជំនន់​ជន់​លិច​។​ហើយ​សំរាប់​ឆ្នាំនេះ​លោក​មិនអាច​ទស្ស​ទាយ​បានទេ​ថា​និង​មាន​ជំនន់​ទៀត​ឬ​យ៉ាងណា​តែ​បច្ចុប្បន្ន​ស្រែ​ស្រូវ​កំពុង​ជួប​គ្រោះរាំងស្ងួត​ស្ថិតក្នុង​ភាព​សង្គ្រោះ​។​ ទោះបី​ស្ថិតក្នុង​ភាព​ផ្សងព្រេង​លោក សៀក ធា បានបញ្ជាក់​ថា​លោក​នៅតែ​ថែទាំ បាញ់ថ្នាំ​សំលាប់​ក​ញ្ចឹ​ប​ដើម្បីអោយ​ស្រូវ​ប្រឹង​លូតលាស់​រងចាំ​មាន​ភ្លៀង​ក្នុង​ខែកញ្ញា​តែ​photo 5

ប្រសិនជា​ភាព​រា ង​ស្ងួត​នៅ​បន្ត​អូសបន្លាយ​រហូតដល់​ខែតុលា​នោះ​ស្រូវ​របស់​ពួកគាត់​លែង​សង្គ្រោះបាន​ហើយ​និយាយបានថា​ត្រូវ​បោះបង់ចោល​ក្តីសង្ឃឹម​ទាំងស្រុង​ហើយ​រាល់​ការចំនាយ​ត្រូវ​ខាតបង់​សំរាប់​ឆ្នាំនេះ​។​ លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ភ្លៀង​បាន​ធ្លាក់​ពាស់ពេញ​ទូទាំង​ស្រុក​ក្រុង​ក្នុង​ខេត្ត​ដែល​អាច​និយាយបានថា​ស្រូវ​អាចជួយ​សង្គ្រោះបាន​ហើយ​អាច​លូតលាស់​បានល្អ​ទៀតផង​ព្រោះស្រូវ​កំពុង​អន់​លុះ​ត្រូវ​ទឹកភ្លៀង​ស្រូវ​ខំ​លូតលាស់​ឡើងវិញ​៕