លោកជំទាវ​ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាលប្រជុំ​បូកសរុប​ការអនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​

0

ស្វាយរៀង ៖ លោកជំទាវ​ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​មន្ត្រី​ក្រុមការងារ​ត្រូវតែ​បន្ត​ពង្រឹង​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ដឹង​ពី​សុខទុក្ខ​ផ្ទាល់ និង​ផ្ដល់នូវ​អត្ថប្រយោជន៍​ពិតៗ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​ពិសេស​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​ពី​សំណូមពរ​របស់​ពួកគាត់​។ មានប្រសាសន៍​បង្កប់​ដោយ​ខ្លឹមសារ​បែបនេះ​ខណៈពេល​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​នា​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​វ៉ៃ​កូ​ខេត្តស្វាយរៀង​។​ ​image (2)

ជាមួយនឹង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នេះ​លោកជំទាវ ម៉ែន សំអន ក៏បាន​ផ្ដល់នូវ​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ក្រុមការងារ​ថ្នាក់មូលដ្ឋាន និង​ថ្នាក់ជាតិ ក៏​ដូច​ប្រធាន​ក្រុមការងារ​ចុះជួយ​តាម​ស្រុក​ទូទាំង​ខេត្តស្វាយរៀង​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ស្មារតី​ទទួលខុសត្រូវ​ទាំង​កម្លាំងកាយ​ចិត្ត និង​ធនធាន​ទ្រព្យសម្បត្តិ​ជួយ​គាំទ្រ​យ៉ាងសកម្ម​គ្រប់​សកម្មភាព​តាម​បណ្ដា​មូលដ្ឋាន​នានា​ទូទាំង​ខេត្ត​នៅតែ​ទទួល​ជ័យជំនះ​គ្រប់​ភារកិច្ច​ជា​បន្តបន្ទាប់​។​ ​image (3)

លោកជំទាវ ម៉ែន សំអន ក៏បាន​ផ្ដល់នូវ​អនុសាសន៍​មួយចំនួន​ក្នុងន័យ​ជំរុញ​ដល់​ក្រុមការងារ​ថ្នាក់មូលដ្ឋាន​ឲ្យ​បន្ត​យកចិត្តទុកដាក់ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​ប្រជាពលរដ្ឋ​ដោយមាន​ខ្លឹមសារ​សំខាន់ៗ​ដូចជា​៖ ​ទី​១. ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​របស់​គ​ណ​បក្ស​ប្រជាជន​ត្រូវ​បន្តសកម្មភាព និង​ផ្ដោត​សំខាន់​ក្នុង​ការចុះ​ជួប​ប្រាស្រ័យ​ដោយផ្ទាល់​ជាមួយ​ពលរដ្ឋ​ដល់​មូលដ្ឋាន​ក្ដាប់​ឲ្យ​បានច្បាស់លាស់​រាល់​សំណូមពរ បញ្ហា​ប្រឈម ការលំបាក​របស់​សមា​ជិ​ក​គណបក្ស ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ទី​២.​បន្ត​អនុវត្តន៍​តាម​ការកែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​។​image (4)

​ទី​៣. បង្កើន​ការគ្រប់គ្រង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឲ្យ​បាន​កាន់តែ​ល្អ​ដោយ​ប្រឹងប្រែង​ពង្រឹង​នូវ​សាមគ្គីភាព ឯកភាពគ្នា​ក្នុង​ធ្លុង​តែមួយ​តាម​ទិសដៅ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ដែលមាន​សម្ដេច​ទាំង​៣​ជា​ប្រមុខ​ដឹកនាំ​ដ៍​ឈ្លាសវៃ​។​ ​ទី​៤. បន្ត​ប្រឹងប្រែង​ព្យាយាម​ដោះស្រាយ​រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅ​ថ្នាក់មូលដ្ឋាន និង​ត្រូវ​ពង្រឹង​រាល់​សកម្មភាព​ការងារ​របស់​សមាជិក​បក្ស​ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ម្ចាស់ការ​ក្នុង​សកម្មភាព​របស់ខ្លួន​នៅ​ថ្នាក់​គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់​។​ ​image (6)

ទី​៥. គ្រប់​ថ្នាក់ គ្រប់ផ្នែក​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ផ្ទៃក្នុង និង​ត្រូវមាន​ការជឿជាក់​ចំពោះ​ទិសដៅ​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣​ត្រ​របស់​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​កិច្ចការងារ​ផលប្រយោជន៍​ជូន​ប្រទេសជាតិ និង​ប្រជាជន រក្សាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការពង្រឹង​សុវត្ថិភាព​ភូមិ​ឃុំ ការជួយ​ប្រជាពលរដ្ឋ ការសម្រួល​ដំណើរការ​សេដ្ឋកិច្ច ការទប់ស្កាត់​បាតុភាព​អសកម្ម​ផ្សេងៗ ពិសេស​ត្រូវតែ​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់បំផុត​៕​image