គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយនិងប័ណ្ណសរសើរជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងសិស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះបាទសុរាម្រឹត

កំពង់ឆ្នាំង សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន ២៣ នាក់ជាសិស្សពូកែឡងជាប់សញ្ញាប័ត្រមធ្យម
សិក្សាទុតិយភូមិ និងសិស្សពូកែប្រឡង
ជាប់ផ្នែកគណិតវិទ្យាអង្គរ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ បានទទួលអំណោយនិងប័ណ្ណសរសើរ ពីលោក ជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ប្រធានគណបក្ស ខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង ។

លោក យិន សាវ៉េន ប្រធានគណៈ បក្សប្រជាជនក្រុងកំពង់ឆ្នាំងនៅក្នុងពិធីនេះបានអានរបាយការណ៍ឲ្យដឹ ងថា លទ្ធផលនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិ ក្សា ២០២០ – ២០ ២១ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន ៤៦២នាក់ ស្រី ២៥៨នាក់ ជាលទ្ធ ផល ប្រឡងជាប់ចំនួន២៧៣ នាក់ ស្រី ១៦០ នាក់ស្មើនិង ៥៩ ,១០ % ក្នុងនោះនិទ្ទេស A ៧នាក់ស្រី ៣ នាក់ B ចំនួន ២៤ នាក់ស្រី ១៣ នាក់ C ៣៦នាក់ ស្រី២៤ នា ក់ , D ចំនួន ៨០នាក់ ស្រី ៥៣នាក់និង E ចំនួន ១២៦ នាក់ ស្រី៧១ នាក់ ។

ដោយឡែកសិស្សពូកែប្រលងជាប់គណិ
តវិទ្យាអង្គរ សម័យប្រឡងថ្ងៃទី១៥ ខែ
មករាឆ្នាំ២០២២ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាលទ្ធផលទទួលបានមេដៃប្រាក់ចំនួន៦នាក់និងមេដៃសំរឹទ្ធចំនួន១១នាក់ ។

លោកជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិប្រធានគណបក្សខេត្តនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានមានប្រសាសន៍ថា
ប្អូនៗក្នុង នាមជាសិស្សានុសិស្សនិងជាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អស្ដាប់ពុកម៉ែ និងជាសិស្សពូកែត្រូវស្ដាប់
គ្រូ ។ ដោយត្រូវខិតខំហាត់ពត់លត់ដំព្យា
យាមតស៊ូរៀនសូត្រទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ ដឹកនាំនានា ក្នុងស្ថាប័នជាតិដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេស ជាតិលើគ្រប់វិស័យ ។ ទន្ទឹមនេះដែរប្អូនៗត្រូវចូលរួមទាំងអស់គ្នាក្នុងការ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀ ន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំឲ្យខូចអនាគតរបស់ខ្លួន ។ ហើយត្រូវចូលរួមផ្សព្វផ្សាយប្អូនប្អូននៅក្នុងក្រុមគ្រួសារនិងនៅក្នុងមូល ដ្ឋានឲ្យចូលរួមចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា ។

ដោយឡែកអំណោយរបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង និងជាប្រធា នក្រុមការងារយុវជនគណបក្សខេត្តជូនដល់សិស្សវិទ្យាល័យសុរាម្រឹតរួមមានសៅវភៅចំនួន២៧០០ក្បាល បានជូនដល់ សិស្សនិទ្ទេសA និងសិស្សទទួលបានមេដៃប្រាក់ ទទួលបានថវិកាចំនួន ១៥ ម៉ឺនរៀលសៀវ ភៅ ១០ ក្បាល និងប័ណ្ណសរ សើរ១ ច្បាប់ផងដែរ។ ចំណែកសិស្សទទួលបា នមេដៃសំរឹទ្ធ ទទួលបានថវិកាចំនួន ១១ ម៉ឺនរៀល និងសៀវ ភៅ ១០ ក្បាលផងដែរ ៕
សុខ គឹមសៀន