អ្នកប្រកមុខបរបរលក់ដើមផ្កាអង្គារសីល៍ត្អូញត្អែរម្នាក់ៗសល់ច្រើនពេក

0

អត្ថបទរូបភាពដោយ ព្រាប.ស
ខេត្តបាត់ដំបង: ដើមផ្កាអង្គាសីលក៍កំពុងនៅសល់ ពាសពេញផ្លូវ ធ្វើអោយអ្នកលក់មានការថ្ងួចថ្ងូរ ដោយខ្លះរកដើមត្រឡប់ទៅផ្ទះវិញសឹងមិនបាន ស្របពេលដែលថ្ងៃចូលឆ្នាំចិនកាន់តែកៀកនឹងមកដល់។គួរបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ មុនថ្ងៃចូលឆ្នាំប្រពៃណីចិន វៀតណាម ប្រមាណកន្លះខែ គេតែងសង្គេតឃើញបងប្អូនប្រជាពលរដ្ឋដែលភាគច្រើនមកពីខេត្តពោធិសាត់ បានដឹកជញ្ជូនដើមផ្កាអង្គារសីល៍ទាំងឡានៗ យកមកដាក់តម្រៀបតាមបណ្តោយផ្លូវ ខាងកើតស្ទឹងសង្កែ ដើម្បីស្រោច ឬបាញ់ទឹកថែទាំ អោយដើមផ្កាទាំងនេះ ចេញផ្កាចំថ្ងៃចូលឆ្នាំចិន និងដើម្បីលក់អោយអតិថិជនដែលមានសញ្ជាតិកាត់ចិន ឬវៀតណាម ទិញយកទៅតាំងលំអរក្នុងគេហដ្ឋាន ដើម្បីជួយលើករាសីរបស់ពួកគេ ទៅតាមទំនៀមទំលាប់តាំងពីបុរាណរៀងមក ដោយឆ្នាំនេះចំលើថ្ងៃទី៣១ ខែមករា តែម្តង ។
ប៉ុន្តែនៅសល់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺអ្នករកទិញដើមផ្កាអង្គាសីលក៍ចាប់ផ្តើមមានការថយចុះ ដែលធ្វើអោយអ្នកលក់មួយចំនួនត្រូវនៅសល់ដើមផ្កានេះយ៉ាងច្រើន ឯខ្លះទៀតគឺដើមផ្កាបានចេញផ្កានិងចាយមុនថ្ងៃកំណត់ ធ្វើសល់ព្រោងព្រាត។
បុរសម្នាក់ដែលរស់នៅខេត្តពោធិសាត់ និងជាអ្នកលក់ដើមផ្កាបាននិយាយថា ការដឹកយកមកតាំងពីជួរភ្នំវាលវែង គឺត្រូវការចំណាយច្រើនបង្គួរនៅតាមផ្លូវរហូតមកដល់ខេត្តបាត់ដំបង ដោយខ្លះចូលគ្នាម៉ៅដាក់ឡានតែមួយ ដើម្បីអោយបានធូរសោហ៊ុយ ប៉ុន្តែនៅពេលកក់សក់បែបនេះ ធ្វើអោយពួកគាត់សឹងតែរកបាយហូបមិនបាន ហើយដើមផ្កាដែលនៅសល់មានតែបោះចោលតែប៉ុណ្ណោះប្រសិនបើហួសថ្ងៃចូលឆ្នាំ។
លោកបានបន្តថា បើតាមលោកដឹង បច្ចុប្បន្នមានពលរដ្ឋមួយចំនួនបានដាំដើមផ្កាអង្គារសីល៍នៅនឹងផ្ទះរបស់ខ្លួនឯង ដែលដើមផ្កានោះពេលចេញផ្កាមានព៌ណលឿងផង និងក្រហមផង ដូច្នេះហើយទើបថយអ្នកដែលមកទិញសឹងពាក់កណ្តាល ឥឡូវនៅសល់តែថ្ងៃនេះ១ថ្ងៃទៀតប៉ុណ្ណោះដើមផ្កានឹងត្រូវក្លាយជាអុសទាំងអស់ ៕