អំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋទីទ័លក្រ

កំពង់ធំៈ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ធ្លាប់មានប្រសាស៍ថា កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជននិងបម្រើប្រជាជន ពេលប្រជាជនមានទុក្ខលំបាក គឺជាទុក្ខលំបាករបស់កងទ័ព និងបានព្រួយបារម្ភគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ តាមរយះ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ធ្វើកម្មវិធីមនុស្សធម៌ ។

ជាក់ស្តែង ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទាល់ក្រ មានជីវភាពលំបាកខ្វះខាត ចំនួន១០គ្រួសារ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានទទួលអំណោយ នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២  ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម.មីជាតិមួយកេស ឃីដមួយកញ្ចប់ផងដែរ៕

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាក្នុងពេលដែលប្រទេសកម្ពុជា រងគ្រោះជាសកល ដោយសារការឆ្លងរាត្បាតនៃជំងឺកូវីដ-១៩ នេះ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងនាំយកវ៉ាក់សាំងមកចាក់ជូនលោក យាយ.លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យរួចផុតពីសេចក្តីស្លាប់ដោយជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមេរោគនេះនៅបន្តរាតត្បាតមិនទាន់ផុតរលត់នៅឡើយ ដូច្នេះសូមអញ្ជើញ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀត ហើយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការ៣ការពារនិង៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន  ឲ្យបាន ខ្ជាប់ខ្ជួន។

ប្រជាពលរដ្ឋ លោកយាយ លោកតាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមសូមបានជួប ប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។

ដោយ ប៊ុន រដ្ឋា